គេហទំព័រ ខ្មែរថប់ញូស

Language

សមត្ថកិច្ចចុះបង្កាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៣នាក់....

ថ្ងៃ 08/29/2021 | ម៉ោង 10:00:00

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី ២៧.២៨ ខែសីហា ឆ្នាំ២០២១  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ចុះបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣ ករណីផ្សេងគ្នា។ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់៖
១/ឈ្មោះ រិន សុវណ្ណារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង( រក្សាទុក ជួញដូរ  និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ១១កញ្ចប់ ,ទូរស័ព្ទ ០១គ្រឿង។
២/ឈ្មោះ ឈុន សុភ័ក្ត្រ (ហៅហើម) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិត្រពាំងព្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង( រក្សាទុក ជួញដូរ  និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។ ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ១៤កញ្ចប់ ,ទូរស័ព្ទ ០១គ្រឿង។
៣/ឈ្មោះ សុង សុខនី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខោអាវ រស់នៅភូមិ២២ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ដឹកជញ្ជូន រក្សាទុកនិង ជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀន)។ នៅចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំងនឹងខេត្តកណ្ដាល ស្ថិតក្នុងភូមិផ្សារត្រាច  ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។  (ដោយប្រើវិធានការជំនាញ អូសមកពីភ្នំពេញ)។ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០១កញ្ចប់ធំ ,ទូរស័ព្ទ ០១គ្រឿង និង ម៉ូតូ ចំនួន ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
-ប្រភពពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder