គេហទំព័រ ខ្មែរថប់ញូស

Language

ប្រជាពលរដ្ឋចំនួន១៤គ្រួសារប្តឹងតវ៉ាឈ្មោះ មាន រវត្ត ថាពីបទករណីរំលោភដីចំនួន៣៩ហិតា

ថ្ងៃ 09/23/2019 | ម៉ោង 10:00:00

ផ្សាយចេញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩
មាតិការពត៍មាន
ប្រជាពលរដ្ឋចំនួន១៤គ្រួសារប្តឹងតវ៉ាឈ្មោះ មាន រវត្តថាពីបទករណីរំលោភដីចំនួន៣៩ហិតាខេត្តសៀមរាប% យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០១៩ចំនួន១៤គ្រួសារតំណាងដោយលោកជា អឿម ភេទប្រុសអាយុ៤៧ឆ្នាំ មានទីលំនៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលេី ខេត្តសៀមរាប។ បានប្តឹងតវ៉ាចំពោះឈ្មោះ មាន រវត្ត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង.ខេត្តសៀមរា ថាពីបទរំលោភយកដីចំនួន៣៩ហិតា នៅចំណុចត្រពាំងតំ ភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលេី។ពាក់ព័ន្ធករណីដូចខាងលេីពួកគាត់ទាំង១៤គ្រួសារបានលេីកឡេីងឲ្យដឹងថាពួកគាត់បានកាន់កាប់ដីនេះតាំងពីឆ្នាំ២០០៣កមកម្លេះព្រមទាំងមានការទទួលដឹងឮពីភូមិ.ឃុំត្រឹមត្រូវ មិនតែប៉ុណ្ណោះយេីងទាំងអស់គ្នាបាននិងកំពុងអាស្រ័យផលលេីដីនេះគ្រប់ៗគ្នាជារៀងរាល់ឆ្នាំពុំដែលអាកខានឡេីយ។

លុះដល់ថ្ងៃទី២១ខែកុម្ភឆ្នាំ២០១៩ស្រាប់តែឈ្មោះមាន រវត្តបានយកគ្រឿងចក្រមកឈូសកាយសេវេលេីដីចំនួនដូចខាងលេីនេះ ពួកគាត់បានបញ្ជាក់បន្ថែមទៀតថាឈ្មោះមាន រវត្តមិនត្រិមតែកាយសេវេប៉ុណ្ណោះទេបានទាំងគំរាមពួកយេីងមិនឲ្យដាំដុះឬអាស្រ័យផលលេីដីនេះបន្តទៀត។

លោកឃួនឡុងគឺជាមេភូមិស្រែរបងបានលេីកឡេីងថាបងប្អូនប្រជាពលរដ្ឋទាំង១៤គ្រួសារនេះពិតជាបានកាន់កាប់ដីនិងអាស្រ័យផលលេីដីនេះជាយូរឆ្នាំណាស់មកហេីយគាត់មានតែដីបន្តិចបន្តួចនេះគ្រាន់ដាំដុះចិញ្ចឹមជីវិត្តតែប៉ុណ្ណោះ ហេតុដូចម្តេចបានជាឈ្មោះ មាន រវត្តមករំលោភបំពានយកដីបងប្អូនទៅវិញ។ពួកគាត់បានបញ្ជាក់បន្ថែមទៀតថាក្រោយពេលដែលឈ្មោះមាន រវត្តមកហាមឃាត់មិនឲ្យពួកគាត់អាស្រ័យផលលេីដីនេះរួច មួយរយ:ក្រោយមកទៀតស្រាប់តែពួកគាត់បានទទួលលិខិតហាមឃាត់លេខ៧៣៣/១៩សលចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ របស់លោកឡុង ហំអភិបាលស្រុកស្តីទី ប្រធានគណ:កម្មការដោះស្រាយទំនាស់ដីធ្លីស្រុកស្វាយលេី ដែលមានខ្លឺមសារមានជាអាត% ហាមឃាត់ដាច់ខាតចំពោះភាគីដេីមបណ្តឹង ចុងបណ្តឹងមិនឲ្យឈូសឆាយ ភ្ជួររាស់ដាំដំណាំគ្រប់ប្រភេទលេីដីនេះដោយហេតុថា ដីកំពុងមានទំនាស់ល។លជាចុងក្រោយពួកគាត់សូមសំណូមពរដល់គណកម្មការដោះស្រាយទំនាស់ដីធ្លីស្រុកស្វាយលេី គណៈកម្មការដោះស្រាយទំនាស់ដីធ្លីខេត្តសៀមរាបមេត្តាជួយដោះស្រាយឲ្យពួកគាត់ផង ហេីយជាពិសេសពួកគាត់ក៍សូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចមេត្តាជួយពួកយេីងខ្ញុំផងពួកយេីងខ្ញុំពុំមានដីឯណាក្រៅពីនេះដេីម្បីដាំដុះចិញ្ចឹបជីវិតទេ ។
ដោយ ម៉ែន សុវណ្ណ ចាងហ្វាងការផ្សាយ ទំនាក់ទំនងទូរស័ព្ទលេខ០៩៥៣៣០៩៧៧.០៣១២៥២៥៨៨០