គេហទំព័រ ខ្មែរថប់ញូស

Language

ការបើកល្បែងស៊ីសងខុសច្បាប់..............

ថ្ងៃ 10/15/2019 | ម៉ោង 01:15:00

មេបេីកបនល្បែងសុីសងឈ្មោះម៉ាប់ រហាសនាមថាសេះស ដែលបាន កំពង់តែរៀបចំកញ្ចាប់សំរាប់អ្នកកាសែត និងសមត្ថកិច្ចក្នុងតំបន់ ដើម្បីបន្តដំណើរការល្បែងសុីសងខុសច្បាប់ទៅមុខធ្វេីជាអាជីព ទើបនិងចាប់ផ្តើមបេីកយ៉ាងរលូន និងមិនឲ្យមានកាសែតចុះផ្សាយឡេីយ ។

កន្លងមកថ្មីៗនេះសម្តេចតេជោ​ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានថ្លែង​បញ្ជាក់​​យ៉ាង​ច្បាស់ថា ការ​ដា​ស់តឿនក្រេីនរំលឹកជា​ច្រើន​លើកច្រើ​ន​សារ​មកហេីយនិងបាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចមួយគឺអភិក្រ​មទី៥ សម្តេ​ច តេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា” ចាប់ពី
ពេ​លនេះទៅ​ មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់ ចៅហ្វា​យ​ស្រុក ខណ្ឌ ចៅហ្វា​យ​ខេត្ត ក្រុង រាជធា​នី​ ត្រូវ​តែយកចិត្តទុកដាក់ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​ ដោ​យចុះល្បាតតាមដាន​រកមើ​លទី​តាំង​ដែលលួ​ច​បើកប​នល្បែងស៊ីសងដោយខុសច្បា​ប់​ ដូចជាល្បែ​ងជល់មាន់​ បៀរអាប៉ោង ហ្គែមអុីនធឺណេត​ ចា​ក់ឆ្នោត ចាក់បាល់​ កន្ទុយ​លេខ​។ល។”​ស្របពេលដែលរាជរដ្ឋាភិបាលប​ញ្ឈប់ការផ្តល់ គោល​ការណ៍​និងអាជ្ញាប័ណ្ណ​អនុ​ញ្ញាតឲ្យប្រ​កបអាជីវក​ម្ម​ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូ​និក​តាមរ​យៈអុីន ធើ ណែត អនឡាញ​ ក្នុងនិងក្រៅប្រទេ​សនៅក្នុងព្រះរាជាណាចក្រក​ម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថលេខាលើសារាចរណែនាំនេះតទៅ។

សូម​បញ្ជាក់ផងដែរថា សង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​ បានបើកលេង​ជាយូរឆ្នាំណាស់មក​ហើយ​ គឺចាប់តាំងពីលោក ពេជ្រ កែវ​មុនី ឡើងកាន់តំណែងជាចៅហ្វាយខណ្ឌមានជ័យ និ​ងលោក ម៉េង វិមានដារ៉ា អធិការខ័ណ្ឌមកម៉្លេះ​ គឺ​ សង្វៀនជល់មាន់ចំណុចតំបន់សេះសរ ដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​​មានជ័យ​ ជាប់នឹងព្រំប្រទល់ខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្តើម​ចេ​ញពីមេសង្វៀនជល់មាន់អត់ច្បាប់ឈ្មោះ ម៉ាប់នេះបានប្រព្រឹត្តកន្លងមក។មួយទៀតឈ្មោះអាខេសាន់ដែលបានលួចបេីកលេងជាយូរយាមកហេីយ គេប្រេីរូបភាពចងជាតង់ធ្វេីរោងសង្វៀននៅជាប់ក្បែរត្រពាំងឈូកក្នុងព្រៃនៅពីក្រោយសួនឧស្សាហកម្មកាណាឌីយាហេីយគេបានបេីកលែងជារៀងរាល់ថ្ងៃតាំងពីព្រឹកដល់ល្ងាច ពុំដែលឃេីញមានសមត្ថកិច្ចណាចុះបង្រ្កាបឡេីយ។

យោងតាមការផ្តល់ពត៍មានពីប្រជាពលរដ្ឋបានឲ្យ​ដឹងថាបច្ចុប្ប​ន្ននេះសង្វៀនជល់មាន់ នៅ​ចំណុចត្រពាំងឈូក​ក្បែរដើមកាស្យា​ និងដើមត្នោត​នៅពីក្រោយ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​ ខ័ណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាម៉ិញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​គគ្រឹកគគ្រេងដោយចំហរជាយូរឆ្នាំណា​ស់មកហើយ​ គេមិនដែ​ល​ឃើ​ញមានសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ​សមត្ថកិច្ច​ខាងក្រ​សួង​ និងកម្លាំង​អន្តរាគមន៍ក្រុង ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ ជាក់ស្តែងគេឃើញ​ក្រុមអ្នកជល់មាន់បា​នណាត់ ជួបគ្នា​យ៉ាងគគ្រឹកគគ្រេង​ដោយមាន​អ្នកស្ពាយកន្ត្រកមាន់ជល់​ចុះពីលើ​រថយន្តនិងម៉ូតូទៀតផង។

គួររំលឹកផងដែរ រហូតមកទល់ពេលនេះ​សង្វៀនជល់មាន់​កណ្តា​លក្រុងភ្នំពេញ​ ក្រោយសួនឧ​ស្សាហកម្មកាណាឌីយ៉ា គេឃើញនៅតែ​មានស​កម្មភា​ពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់​មាន់​បា​នមកប្រ​មូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូន​យកមាន់ម​កភ្នាល់លេ​ងដាក់លុយម៉ាសេរី​ដោយគ្មា​ន​​ការរំខា​នពីអាជ្ញា​ធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ​ ជាពិ​សេសគេឃើញសមត្ថកិច្ចមួយ​ចំនួ​នទៅទទួល​លាភ​សក្ការៈផលប្រយោជន៍ផ្ទា​ល់ខ្លួន​ទើ​បមិន​ចាត់​វិធានការបង្ក្រាបសង្វៀនជ​ល់មាន់មួ​យកន្លែ​ងនៅក្រោយសួនកាណាឌីយ៉ានេះ​ទា​ល់​តែសោះ​?តេីហេតុអី្វ?

ចំពោះករណីខាងលេីនេះ លោកអ​​ភិបាល ​​​​​​នៃគណៈអភិបាលខណ្ឌមាន​ជ័យ លោ​​ក ពេជ្រ កែវមុនី ​​បានឆ្លើយដោះសារ​ថា​ លោកបានឲ្យមន្ត្រីខ្លួនចុះទៅហាមឃាត់គេពីរបីដងហើយតែមេសង្វៀនជល់មាន់ខាងលើនេះមិនព្រមស្តាប់តាមបញ្ជាសោះ​ នៅ តែបន្តបើកលេងដដែលៗ ហើយសមត្ថកិច្ចគ្មានវិធា​ន​ការ​​បង្ក្រាប? ប៉ុន្តែនៅក្នុងកិច្ចប្រជុំកន្លងមកនេះលោកអភិបាលនៃគណៈអភិបាល​ខណ្ឌ​បាន​ចា​ប់​​​​​​​​​​​បង្ខំជម្រុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញឲ្យលោក​​​​​​​​​​ចៅសង្កាត់ និង​​​​​​​​​​​​​​​​​​នាយនគរ​​​​​​​​​​​​​​​​​​​​​​​​បាលប៉ុសិ៍្តរដ្ឋបាលទាំង​​​​​​​​​​​​អស់ ចុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហត្ថលេខា​​​​​​​​​​​ទទួ​លខុស​​​​​​​​​​ត្រូវក្នុង កា​​​​​​​​​​រលុបបំ​​​​​​​​​​​​​​​​​បាត់ទីតាំ​​​​​​​​​​ងសង្ស័​​​​​​​​​​​យប​ង្កើ​​​​​​​​​​ត​​​​​​​​​​​ល្បែង​​​​​​​​​​​ស៊ីសង ​​​​​​​​​​​​​​និង​​​​​​​​​​​​​​​​​​​​​​​ល្បែងភ្នាល់នានានៅក្នុង​​​​​​​​​ភូមិសាស្ត្ររប​​​​​​​​​​​​​​ស់ខ្លួន ។

លោកអភិបាលខណ្ឌ​​​​​​​​​​​​​​​​​​​​​​មានជ័យបា​​​​​​​​​​​នធ្វើ​​​​​​​​​ការណែ​​​​​​​​​នាំដល់អា​​​​​​​​​ជ្ញា ធរស​​​​​​​​​​​ង្កាត់ និង​​​​​​​​​លោក​នាយប៉ុ​​​​​​​​​​​​​​​​​​​​​​​សិ៍្តរដ្ឋបាលទាំងអស់ធ្វើយ៉ាង​​​​​​​​​​ណាទទួ​​​​​​​​លខុសត្រូ​​​​​​​​​វឲ្យបានក្នុ​​​​​​​​​​​​​​​​​​ងការលុបបំ​​​​​​​​បាត់ល្បែង​​​​​​​​​ស៊ីសង​ ល្បែងភ្នាល់ដែលកើ​​​​​​​​​តមាននៅតាមបណ្តាមូលដ្ឋានក្នុងឃុំ.សង្កាត់នានាក្នុងខណ្ឌឲ្យអស់ជាស្ថាពរ៕
ដោយចាងហ្វាងការផ្សាយ ០៣១២៥២៥៨៨០/០៩៥៣៣០៩៧៧