ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ខេត្តសៀមរាប% គ្រឿងចក្រកំពុងវាយកំទេចព្រៃរុករានទន្រ្ទានយកអាចម៍ដីលក់យ៉ាងអនាធិប្បតេយ្យអាជ្ញាធរនិងសមត្ថកិច្ចជំនាញនៅទីនោះមិនមានវិធានការទប់ស្កាត់។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩មានរថយន្តជាច្រេីនគ្រឿងបាននិងកំពុងចូលដឹកជញ្ជូនយកអាចម៍ដីលក់យ៉ាងគ្រគ្រឹកគគ្រេង ផ្តេីមចេញពីម្ចាស់ឈ្មោះ(ខេត)បានយកគ្រឿងចក្រឈូសឆាយវាយកំទេចព្រៃដែនសហគមន៍ដេីម្បីកាយយកអាចម៍ដីលក់នៅចំណុចភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមការបញ្ជាក់ពីម្ចាស់គ្រឿងចក្របានអោយដឹងថា ការឈូសឆាយព្រៃនេះគឺពុំមានច្បាប់ឲ្យឈូសឆាយនោះទេតែយេីងខ្ញុំបានស្នេីសុំអាជ្ញាធរមូលដ្ឋាននៅទីនោះរួចហេីយដែរ នៅរសៀលម៉ោង១៣.០០នាទី ក្រុមការងារសារពត៍មានយេីងបាន(TeLegram) រាយការណ៍ជូនលោក ស៊ុីនគង់ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបស្តីអំពីហេតុការណ៍ដូចខាងលេី លោកប្រធានមន្ទីរបរិស្ថាន បានមានប្រសាសន៍ថា លោកនិងចាត់កម្លាំងឲ្យចុះទៅពិនិត្យមេីលជាក់ស្តែង តេីហេតុការនោះយ៉ាងណាៗ ចាំឲ្យកម្លាំងខ្ញុំរាយការណ៍មកសិន ជាងនេះទៀតនោះសូមលោកខាងពត៍មានទំនាក់ទំនងទៅលោកមេឃុំសាកសួរតេីតេីដីព្រៃនោះមានពាក់ព័ន្ធបញ្ហាអ្វីខ្លះ។
ដេីម្បីបានពត៍មានលំអិតយេីងនិងបន្តធ្វេីការងារនេះឲ្យកាន់តែច្បាស់ថាតេី ដីព្រៃនេះមានពាក់ព័ន្ធនិងព្រៃដែនសហគមន៍ត្រូវអភិរក្សដែរឬអត់ សូមរង់ចាំតាមដានពត៍មានលំអិតនៅលេខក្រោយទៀត៕