ខេត្តតាកែវ: ដោយអនុវត្តតាមយ៉ាងម៉ឺងម៉ាត់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧.០០ នាទី លោកវរសេនីយ៍ឯក ឆាយ កែមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងជំនាញផ្នែកគ្រឿងញៀនចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗ លុះមកដល់ចំណុចភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យ ០១នាក់ ឈ្មោះ អៀ ភា ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ក្នុងខណ:នោះកម្លាំងសមត្ថកិច្ចក៏បានឆែកឆេរឃើញវត្ថុតាងក្រាមពណ៌ស ២៣កញ្ចប់ ១កញ្ចប់ធំ ២២កញ្ចប់តូច និងទូរសព័្ទដៃ១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕