ខេត្តត្បូងឃ្មុំ៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ក្រោយពេលស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធូរស្បើយឡើងវិញហេីយ នៅឡេីយតែ ល្បែងសុីសងបញ្ជល់មាន់ ប៊ៀអាប៉ោងនិងល្បែងស៊ីសងជាច្រើនប្រភេទទៀត នៅក្នុងទីតាំងកាស៊ីណូដូង៧ដើម ចាប់ផ្តើមដំណើរការឡើងវិញយ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា មេបេីកបនល្បែងសុីសងនេះមានឈ្មោះ (លឹម)និងឈ្មោះ(វ៉ា) ដែលមានខ្នងបង្អែករឹងមាំបានចាប់ផ្តើមបើកល្បែងបញ្ជល់មាន់ ប៊ៀអាប៉ោង យូគីនិងល្នែងគ្រប់ប្រភេទជាច្រើនទៀត ហើយមានអ្នកញៀនល្បែងចូលរួមលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ រីឯលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កំពុងរក្សាការស្ងៀមស្ងាត់មិនទាន់ចាត់វិធានការទប់ស្កាត់ល្បែងស៊ីសងដែលបុគ្គលឈ្មោះ លឹម និងបុគ្គលឈ្មោះ វ៉ា បើកលេងយ៉ាងគគ្រឹកគគ្រេងនៅឡើយទេ។ដោយហេតុថាសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋានខាងលេីនេះបាននិងកំពុងឃុបឃិតគ្នាជាប្រព័ន្ធរួចអស់ទៅហេីយ។
ហេតុនេះជាប្រកាធ្វេីឱ្យប្រជាពលរដ្ឋលោកព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ម្យ៉ាងវិញទៀតក្រុងអ្នកបើកល្បែងសុីសងនិងអ្នកញៀនល្បែងទាំងអស់នោះកំពុងតែផ្គេីននិងគោលការណ៍លក្ខណៈសម្បត្តិទាំង៧ចំណុចរបស់ភូមិឃុំមានសុវត្ថិភាព។
គួររំលឹកបន្ថែមផងដែរថា:តាមការបញ្ជាក់ពីប្រជាពលបានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះម៉ូតូនិងរថយន្តជាច្រើនគ្រឿងមកលេងល្បែងក្នុងទីតាំងកាស៊ីណូដូង៧ដើមដែលពីមុនមានដាក់ស្លាកយីហោ៦៩ ប៉ុន្តែបច្ចុប្បន្នបានលុបស្លាក់យីហោនេះចោលអស់ហើយ។ ប្រភពបានឲ្យដឹងទៀតថា ល្បែងបញ្ជល់មាន់ បៀអាប៉ោងយូគី និងល្បែងជាច្រើនប្រភេទទៀតសុទ្ធតែបើកលេងទ្រង់ទ្រាយធំ ហើយឈ្មោះ លឹម និងឈ្មោះ វ៉ា ជាមេល្បែងអាចរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានចាត់វិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។
ជាក់ស្តែងអាជ្ញាធរនិងសមត្ថកិច្ចតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តកំពុងបណ្តែតបណ្តោយឲ្យបុគ្គលឈ្មោះ វ៉ា និង លឹម បើកល្បែងស៊ីសងយ៉ាងសុខស្រួលមិនខ្វល់ពីការរិះគន់ពីមជ្ឈដ្ឋានណាក៍ដោយ។
បើតាមប្រភពខ្លះបានឲ្យដឹងថា បុគ្គលឈ្មោះ លឹម និងឈ្មោះ វ៉ា មានខ្នងបង្អែករឹងមាំទើបអាចបើកល្បែងស៊ីសងឡើងវិញនៅទីតាំងកាស៊ីណូដូង៧ដើម នៅក្នុងភូមិដា ឃុំដា ស្រុកមេមត់ យ៉ាងរំភើយ ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។
ហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិសេសនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិមេត្តាពិនិត្យមេីលមន្ត្រីក្រោមឱវ៉ាតក្នុងខេត្តត្បូងឃ្មុំ ដែលបាននិងកំពុងបណ្តែតបណ្តោយ ឱ្យបុគ្គលឈ្មោះ វ៉ា និងឈ្មោះ លឹម បើកល្បែងស៊ីសងយ៉ាងពេញបន្ទុកនេះផងទាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មនិងផ្ដល់ព័ត៌មានតាមរយៈទូរសព្ទលេខ០៣១២៥២៥៨៨០.០១៧៧៧៧៨០៤