ខេត្តព្រៃវែង៖ ជនសង្ស័យចំនួន០២នាក់ ដែលទេីបដោះលែងពីពន្ធនាគារព្រៃសបាន១៣ថ្ងៃ ត្រូវបានលោកអធិការនគរបាលស្រុកកំពង់ត្របែកចាប់ញាត់គុកវិញ!
នៅព្រឹកថ្ងៃទី១១.០៤.២០២២
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរ:សេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក មន្ត្រីនគរបាលជំនាញស្រុក ក្រោយពីកសាងសំណុំរឿងតាមនីតិវិធីរួច បានបញ្ជូនមុខសញ្ញាលូចមានស្ថានទម្ងន់ទោស ចំនួន០២នាក់ទៅសាលាដំបូងខេត្តព្រៃវែង:។
១/ឈ្មោះសុក ធា អាយុ១៧ឆ្នាំនៅភូមិត្របែកប្រហោងឃុំតាសួសស្រុកស្វាយជ្រំខេត្តស្វាយរៀង។
២/ឈ្មោអ៊ីម ម៉េង អាយុ១៨ឆ្នាំនៅភូមិចាស់ឃុំពេជ្រមន្នីស្រុកគងពិសីខេត្តកំពង់ស្ពឺ ដែលធ្វេីសកម្មភាពកាលពីថ្ងៃទី០៧.០៤.២០២២ នៅចំណុច ភូមិ ត្រាវ ឃុំគោខ្ចក ស្រុក
កំពង់ត្របែក ក្នុងករណីគុំរាមសំឡុតយកម៉ូតូ០១គ្រឿងពីជនរងគ្រោះមានទីលំនៅ នៅស្រុកស្វាយជ្រំុខេត្តស្វាយរៀងបានសម្រេច៕