គេហទំព័រ ខ្មែរថប់ញូស

Language

ល្បីទៀតហើយបទល្មើសកក្រើកព្រៃឈើក្នុងស្រុកជយ័សែនខេត្តព្រះវិហាររបស់ក្រុមហ៊ុន(ភីអុិនធី)របស់លោក ឡេង ឫទ្ធី កំពុងបំភ្លេចបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់យ៉ាងរង្គាល!

ថ្ងៃ 04/29/2022 | ម៉ោង 11:15:00

ខេត្តព្រះវិហារ៖ តាមប្រភពបានអោយដឹងថា ក្រុមហ៊ុន(ភីអិនធី) បានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿងដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុន(ភីអិនធី) របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធមិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ព្រោះក្រុមហ៊ុន(ភីអិនធី) នេះកំពុងបំពានកាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើនៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ  បានឲ្យដឹងថា  ចាប់តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១  រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន(ភីអិនធី) បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុន(ភីអិនធី) កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។

ក្នុងករណីនេះអង្គភាពKTN POSTយេីងខ្ញុំនឹងព្យាយាមរកលេខទូរស័ព្ទដើម្បីទំនាក់ទំនងទៅលោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារតើលោកមានបានជ្រាបដែរឬទេចំពោះក្រុមហ៊ុនPNTមួយនោះដែលបាននិងកំពុងបំផ្លាញព្រៃឈើនៅទីតាំងខាងលើនេះ៕
ចេញផ្សាយថ្ងៃទី ២៩មេសា ២០២២