គេហទំព័រ ខ្មែរថប់ញូស

Language

ក្រុមឈ្មួញឈេីធំៗ ជ្រកក្រោម ក្រុមហ៊ុនដោន គៀងគរឲ្យពលខ្មែរចូលកាប់ព្រៃឈេីដែនអភិរក្សការពារគូលែនព្រហ្មទេព និងព្រៃព្រះរកាយកទៅលក់ក្នុងទីផ្សារសេរីយ៉ាងអនាធិបតេយ្យ...

ថ្ងៃ 05/29/2022 | ម៉ោង 04:30:00

ខេត្តព្រះវិហារ  ÷ យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋ នៅជិតក្រុមហ៊ុន ដោន បានរិះគន់និងចោទប្រកាន់ពីសំណាក់ពលរដ្ឋថា ឈ្មួញធំៗបានប្រមូលឈើចេញពីព្រៃការពារ គូលែនព្រហ្មទេពនឹងព្រៃព្រះរការ ចូលក្រុមហ៊ុននេះភាគច្រេីនគឺជាប្រភេទ ឈើលេខ1 ផ្ចឹក ស្រឡៅ ត្រាច ឈ្លីច នឹងឈើលេខ2 ឈើទាលផ្តៀករួចបំឡែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC)លើក
ឡេីងដាកឡានខ្នាតយក្យយកទៅលក់នៅតាមបណ្តាលខេត្ត នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ជាក់ស្តែងនៅវេលាម៉ោង១០យប់ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២២នេះ
មានរថយន្តម៉ាកវេអង (V1 ) ចំនួន៣គ្រឿងដឹកឈើ
ពេញប្រៀបចេញពីក្រុមហ៊ុនដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិ
លេខ62 មកដល់ត្រង់ចំណុចភូមិចំការស្រម៉ូវ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្បែងមានជយ័ សហការជាមួយអាវុធហត្ថក្រុង ឃាត់បាន1គ្រឿងដើម្បីត្រួតពិនិត្យ ចំណែក២គ្រឿងទៀតមិនឈប់អោយត្រួតពិនិត្យទេ នៅក្នុងប៉េសេ មានឈើសរុបចំនួន17ម៉ែត្រគុប កំពស់ពីបាទទ្រុង1ម៉ែត្រ តែឈើផ្ទុកក្នុងឡានពេញដល់ដំបូលលើ យ៉ាងតិចប៉ផុត២៥មែ៉ត្រគូប បន្ទាប់ពីត្រួតពិនិត្យ រថយន្តត្រូវបានសមត្ថកិច្ចអញ្ញាតអោយបន្តដំណើរទៅមុខទៀត ។

សូមបញ្ជាក់ជូនផងដែរថា ក្រុហ៊ុនដោន ត្រូវបានទទួលសិទ្ឋដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនឹងប្រមូលផលអនុផលពីដីសម្បទានដើម្បីបង់ពន្ឋសួយសាជូនរដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទាន
បានអស់យូឆ្នាំមកហើយ ឈើដែលក្រុមហ៊ុនដោនកំពុងដឹកជញ្ជូនឡេីងប្រេះផ្លូវជាតិលេខ៦២នោះជាឈើដែលក្រុមហ៊ុនអនុវត្តន៍តាមយុទ្ធសាសន៍កន្ទេលធំបន្លំដេក គឺ
ប្រមូលឈើអនាធិប្បតេយ្យចេញពីព្រៃការពារគូលែន
ព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃការពារព្រះការ ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្តព្រះវិហារ ។
ប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិត្មាប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តបានរាយការណ៍មកថា ជារៀងរាល់ថ្ងៃគេតែងសង្កេត
ឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋនៅចំណុចខាងលើដឹកចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណាមួយរំខាន
ដល់ការដឹកជញ្ជូនឈើខុសច្បាប់នេះឡេីយ ។

លោក យ៉ាន់ ប៊ុនសឿង ជំនាញគ្រប់គ្រងព្រៃព្រះរការ អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេព្រោះពុំមានលេខទូរសព្ទទំនាក់ទំនងបាន។

លោក ឃាង វិរិ នាយផ្នែកដែនជម្រកសត្វព្រៃគូលែន
ព្រហ្មទេព ក៍មិនអាចសុំការបញ្ជាក់បកស្រាយបានទេព្រោះអីខលមិនចូល ។
លោក ញាណ សុខជា តំណាងក្រុមហ៊ុនដោន មិន
អាចសុំការបកស្រាយបានទេ ដោយសារគ្មានលេខទូរស័ព្វទំនាក់ទំនង ។

តាមប្រភពលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បានបញ្ជាក់ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា: ក្រុមហ៊ុនដោនមានស្តុកឈេីជាង1000ម៉ែត្រត្រីគុន កំពុងត្រៀមកាត់ប៉េសេរ(PC) ដើម្បីដឹកចេញពីក្រុមហ៊ុន ។
ពាក់ពន្ឋ័នឹងបទល្មើសព្រៃឈើខាងលើនេះ មហាជនសូមសំណូមពរទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាអន្តរាគមន៍មកសមត្ថកិច្ចក្រោមឱវ៉ាត ជួយរិតបន្តឹងនឹងបង្ក្រាបបទល្មើសព្រៃឈើអោយមានប្រសិទ្ឋភាពផងទាន៕