គេហទំព័រ ខ្មែរថប់ញូស

Language

ជន​សង្ស័យ​ចំនួន​០២នាក់​ ពាក់ព័ន្ធករណី​ប្រេី​ប្រាស់​ និង​រក្សា​ទុក​នូវសារធាតុ​ញៀន​ ដោយខុសច្បាប់ ត្រូវបានកម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាននគរបាលខណ្ឌពោធិ៍​សែនជ័យ បង្ក្រាបឃាត់ខ្លួន

ថ្ងៃ 06/17/2022 | ម៉ោង 12:00:00

នៅ​ថ្ងៃទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១:៣០​នាទី​យប់​ ស្ថិត​នៅ​ភូមិ​ជម្ពូវ័ន​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​ជំនាញ​នៃ​អធិការ​ដ្ឋាននគរបាលខណ្ឌពោធិ៍​សែនជ័យ​ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២នាក់​ ពាក់ព័ន្ធករណី​ប្រេី​ប្រាស់​ និង​រក្សា​ទុក​នូវសារធាតុ​ញៀន​ ដោយខុសច្បាប់។ 

វត្ថុ​តាំង​ដក​ហូត​៖​ ម្សៅ​ស​ក្រាម​ថ្លា​ ចំនួន​០១កញ្ចប់​ថង់​តូច​, ម៉ូតូ​ ចំនួន​០១គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕