គេហទំព័រ ខ្មែរថប់ញូស

Language

ខេត្តសៀមរាប ៖ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្ត ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបើយោងតាមផេកផ្លូវការរ

ថ្ងៃ 06/19/2022 | ម៉ោង 11:15:00

សមត្ថកិច្ចបានឱ្យដឹងថា : នៅថ្ងៃព្រហស្បតិ៍២រោច ខែ ជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ២២:០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបង្ក្រាបបទ រក្សាទុក  និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់:
១-ឈ្មោះ ធួក ឡងឌី ភេទប្រុស ឆ្នាំកំណើត ១៩៩៧ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិគោកត្នោត ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀម រាប ។(ពីបទរក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។ 

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន០២កញ្ចប់ ស្មើនឹងទម្ងន់១១.៣៦ក្រាម(ទម្ងន់សុទ្ធ)  
ឧបករណ៍ប្រើប្រាស់និងសម្ភារះវេចខ្ចប់មួយចំនួន និងទូរស័ព្ទដៃចំនួន០៣គ្រឿង។ 

ក្រោយពីការស្តាប់ចម្លើយជនសង្ស័យខាងលើនៅថ្ងៃសុក្រ៣រោច ខែ ជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០ និង ០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយនិងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានបន្តយកបក្ខពួកជាមេខ្លោងនៅចំនុចបន្ទប់ជួលស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបមានសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ស្រី០២នាក់:
១-ឈ្មោះ ឃុត ប៊ុនថាវ ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។(ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។     ២-ឈ្មោះ ថន រ៉ាត់ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។ 
៣-ឈ្មោះ ហុក សាម៉ុន ភេទប្រុស ឆ្នាំកំណើត ១៩៨៦ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប ។(ពីបទរក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។  
៤-ឈ្មោះ វៀច ធានី ភេទស្រី ឆ្នាំកំណើត ២០០០ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។   
៥-ឈ្មោះ សួន ស្រីលាង ភេទស្រី ឆ្នាំកំណើត ២០០៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ ថន រ៉ាត់ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។(ពីបទចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។ 