គេហទំព័រ ខ្មែរថប់ញូស

Language

សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្វៀងជល់មាន់ និងអាប៉ោង ឃាត់ខ្លួនមនុស្សបានចំនួន១៤នាក់ នៅស្រុកជើងព្រៃ,,,

ថ្ងៃ 06/19/2022 | ម៉ោង 02:45:00

កំពង់ចាម៖ ដោយមានការបញ្ជាពីរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម  នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុស ច្បាប់ (ជល់មាន់​ និងអាប៉ោង) នៅចំណុចក្រោមដើមពង្រ ស្ថិតនៅភូមិសណ្តែក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជាលទ្ធផលកម្លាំងនគរបាល បង្រ្កាបចាប់ឃាត់ខ្លួនបានជនសង្ស័យ ចំនួន១៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕