ភ្នំពេញ ៖ នៅ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់របងស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុរូបគាត់បានអង្គុយលេងនៅខាងមុខក្លិបEPIC ក្បែររបងស្ថានទូតរុស្ស៊ី។ លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដាPCX មួយគ្រឿងមិនចាំស្លាកលេខ ជិះតាមបណ្ដោយផ្លូវបេតុងជាប់នឹងរបងស្ថានទូតរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ហើយពេលជិះមកដល់ចំណុចកើតហេតុជិតក្លិប EPIC ក៏បានដកកាំភ្លើងខ្លីបាញ់ឡើងទៅលើជាច្រើនគ្រាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ចំណែកឯបុរសជាខ្មាន់កាំភ្លើងបានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។សមត្ថកិច្ចខណ្ឌចំការមន រួមទាំងកម្លាំងកងរាជអាវុធហត្ថសហការគ្នាចុះមកពិនិត្យទីតាំងកើតហេតុ ហើយបានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំនួន៥គ្រាប់យកទៅរក្សាទុក។ ករណីផ្ទុះអាវុធនេះមិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ សមត្ថកិច្ចស្រាវជ្រាវដើម្បីតាមឃាត់ខ្លួនបុរសជាខ្មាន់កាំភ្លើងយកមកចាត់ការតាមនីតិវិធី៕