ស្រុកពារាំង: ជនសង្ស័យចំនួន៣នាក់ដែលតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មត្រូវបានសមត្ថកិច្ចស្រុកពារាំងបង្ក្រាបបានហើយ។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១០នឹង៣០នាទី នៅចំណុចទួលតាអោកខាងកើតភូមិកំពង់ទ្រា ឃុំមេសរប្រចាន់ស្រុកពារាំង។ ចម្ងាយប្រហែល ៥០០ ម៉ែត្រមានក្រុមចោរបានលួចម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខៀវពាក់ស្លាកលេខខេត្តកណ្ដាល 1J 7383 របស់ម្ចាស់ឈ្មោះមឿន សុខឃឿនភេទប្រុសអាយុ ៤០ ឆ្នាំទីលំនៅភូមិមេសរប្រចាន់ឃុំមេសរប្រចាន់ស្រុកពារាំងខេត្តព្រៃវែង។ដែលម្ចាស់យកទៅទុកនៅកន្លែងកើតហេតុ រួចមើលទឹកស្រែខណៈនោះក្រុមចោរប្រើប្រាស់មធ្យោបាយផាស្អាប់មួយគ្រឿង,ពេលលួចបានពួកវាជិះសំដៅទៅទិសខាងលិចចូលភូមិកំពង់ទ្រាឃើញដូច្នោះម្ចាស់ម៉ូតូបានទូរស័ព្ឌរាយការណ៍ជូនសមត្ថកិច្ច។បន្ទាប់ពីទទួលបានព័ត៌មានខាងលើលោកអធិការនគរបាលស្រុកពារាំងបានដឹកនាំកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋដេញតាមពួនស្ទាក់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់÷
១- ជនសង្ស័យឈ្មោះឈឹម ដា ភេទប្រុស អាយុ 32 ឆ្នាំទីលំនៅភូមិឬស្សីជុក,ឃុំរកា,ស្រុកពារាំង,ខេត្តព្រៃវែង។
២-ជនសង្ស័យឈ្មោះស្រ៊ុន ស្រុឺ ភេទប្រុសអាយុ ៤២ ឆ្នាំទីលំនៅភូមិឃុំជាមួយ។
៣-ជនសង្ស័យឈ្មោះភួន វាសនា ប្រុសអាយុ២៩ឆ្នាំទីលំនៅភូមិព្រហូតឃុំព្រហូតស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ឃាត់បាននៅក្នុងភូមិសាស្រ្តទឹកដីស្រុកពារាំងខេត្តព្រៃវែង។
- ក្រោយពេលកើតហេតុសមត្ថកិច្ចយើងស្រាវជ្រាវរកឃើញមុខសញ្ញាពាក់ព័ន្ធចំនួន ២ នាក់ទៀត÷
១-ជនសង្ស័យឈ្មោះចិត ភេទប្រុសអាយុ ២៩ ឆ្នាំបច្ចុប្បន្នស្នាក់នៅភ្នំពេញ។
២-ជនសង្ស័យឈ្មោះសេង ភេទប្រុសអាយុ២៤ឆ្នាំបច្ចុប្បន្នស្នាក់នៅភ្នំពេញ។
- តែមុខសញ្ញាទាំងពីរបានគេចខ្លួនបាត់ដោយយកមធ្យោបាយម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៏សដែលក្រុមរបស់វាលួចយកពីទឹកដីភូមិសន្លុងឃុំរកាស្រុកពារាំងខេត្តព្រៃវែងថ្ងៃខែឆ្នាំដដែលវេលាម៉ោងប្រហែល៩នឹង០០នាទីព្រឹក។ពេលលួចបានបន្តទៅធ្វើសកម្មភាពលួចម៉ូតូរបស់ឈ្មោះមឿន សុខឃឿនដូចបានរាយជូនខាងលើ។
វត្ថុតាងដកហូតយកបានរួមមាន÷
- ផាស្អាប់ពណ៏ស១គ្រឿង(កង់បី)
- កន្ត្រៃកាត់ដែក ១
- ឧបករណ៍ធ្វើសកម្មភាពចំនួនធំ
- ទូរស័ព្ទដៃចំនួន ២ គ្រឿង
- នាឡិកាដៃចំនួន ១
- ចិញ្ចៀនលោហ:ធាតុ១វង់ ចំពោះជនសង្ស័យយើងធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពារាំងក្នុងករណីប្រព្រឹត្តជាក់ស្ដែងដើម្បីបន្តនីតិវិធី៕