ខេត្តឧត្តរមានជ័យ: បិតបេីក បិតបេីក អ្នកញៀនល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែងស្ថិតនៅ ចំណុចក្នុងចំការស្វាយចន្ទីខាងក្រោយផ្ទះថ្មនៅក្នុងភូមិ ស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកលេងបានរលួន តើលោកអធិការស្រុកអន្លង់វែងបានជ្រាបដែរឬទេ?
ជាក់ស្តែងបន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋរួចមកក្រុមការងារអ្នកសារព័ត៌មានយើងក៏បានចុះផ្តិតយករូបភាពនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះក៏បានឃើញថាពិតជាមានលេងល្បែងស៊ីសងបញ្ជល់មាន់ពិតប្រាកដមែន។
ដូច្នេះសូមជម្រាបជូនដល់លោកអធិការស្រុកអន្លែង់វែងមេត្តាទានជ្រាបផង បើបានជ្រាបហើយតើមានវិធានការបង្ក្រាបដែរឬទេ? ឬមួយក៏បណ្ដែតបណ្ដោយទុកឲ្យមានល្បែងស៊ីសងខុសច្បាប់កើតឡើងនៅលើទឹកដីនៃអាណាចក្ររបស់ផងខ្លួនដែលកំពុងគ្រប់គ្រង?។
សូមមានវិធានការបង្ក្រាបនឹងទប់ស្កាត់រាល់បនល្បែងស៊ីសងនេះផងដើម្បីសេចក្តីសុខ សុវត្ថិភាព ជូនដល់ពលរដ្ឋក្នុងមូលដ្ឋានពិសេសរក្សាការពារនិងគោរពតាមគោលការណ៍លក្ខណៈសម្បត្តិទាំង ៧ចំណុចរបស់ភូមិឃុំមានសុវត្ថិភាព៕