ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះថា ! ពី សកម្មភាពរបស់មន្រ្តីប៉ូលីសប៉ុស្ដិ៍រដ្ឋបាល ឃុំពង្រ លើ ស្រុកជីក្រែង ជាកូនចៅរបស់លោក សេស ជាមេប៉ុស្តិ៍ បាន អមដំណើរតាមក្រុម ដឹក ជញ្ជួនឈើ ដើម្បីប្រមាញ់ រូបភាព អ្នកព៍ត៌មាន និងប្រមាថមមេីលងាយ អ្នកព័ត៌មាន នៅតាម ដងផ្លូវ ដែលចុះផ្តិតយករូបភាព ! ទង្វើនេះត្រូវបានមជ្ឈដ្ឋានទូទៅ ធ្វើការរិះគន់យ៉ាងខ្លាំងថា សមត្ថកិច្ចមិនបង្រ្កាបបទល្មើស បែជា នៅពីក្រោយខ្នងបទល្មើសទៅវិញ ។
ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ថា ! ពួកគេបានចុះ ទៅផ្តិតយករូបភាព បទល្មើស ដឹកជញ្ជួនឈើ នៅក្នុងឃុំ ខាងលើ ក៏ស្រាប់តែលេចមុខ មន្រ្តីប៉ូលីស មកសួរនាំ អ្នកព័ត៌មានថា មកពីណា ពីណី រួចថែមទាំងថត រថយន្តអ្នកព័ត៌មានទៀតផង ។
មហាជននិយាយថា ! ស្រុកជីក្រែង ជា ស្រុកមួយដែលល្បីជាងគេនៅក្នុងខេត្តសៀមរាប ខាងរករឿងអ្នកព័ត៌មាន ពីសំណាក់អ្នកមានអំណាច ដោយសារតែ ស្រុកមួយ នេះមានការដឹកជញ្ជូនឈើ ច្រើនជាងគេ ដូចដង្ហែដង្ហែអង្គឬដង្ហែរគណៈប្រតិភូអញ្ចឹង ៕