ខេត្ដត្បូងឃ្មុំ ៖ ជាក់ស្ដែងនៅយប់ថ្ងៃទី១០, ១១ និង១២ ខែមីនា ឆ្នាំ២០២៣នេះ គេបានសង្កេតឃើញមានរថយន្តដឹកធ្យូងមកពីគ្រប់ច្រកល្ហក និងជាពិសេសមកពីខេត្តក្រចេះតែម្ដង លក់ឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រកដូនរត្ន័ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងពពាក់ពពូន ភ្លូកទឹកភ្លូកដី។
គេល្បីថា ឈ្មោះ ប្រុស ជាអ្នករត់ការបើក ច្រកដូនរត្ន័បែកខណ:ប្រភពបែកធ្លាយជាបណ្ដើរៗហើយ.! សមត្ថកិច្ចចម្រុះមួយចំនួនតូច នៅច្រកដូនរត្ឋ័ ស្ថិតនៅក្នុង ស្រុកមេមុត កំពុងត្រូវប៉ាន់កើបលុយចែកគ្នាដាក់ហោប៉ៅ ពីរថយន្តដឹកធ្យូងលក់ទៅប្រទេសវៀតណាមនោះ។
តើសេចក្ដីរាយការណ៍ខាងលើជាកាពិតឬទេ.? ករណីនេះ ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងនោះទេ.! ខណៈព័ត៌មានមិនមែនជាភស្តុតាងទេ តែជាតិតម្រុយឈានទៅរកភស្តុតាង។
ក្រោយពីបែកធ្លាយរឿងមាន អ្នករត់ការបុគ្គលម្នាក់ឈ្មោះ លោក ប្រុស រត់ការបើកផ្លូវ និងបើកច្រកដូនរ័ត្ន ដើម្បីឱ្យឡាន ដឹកធ្យូងលក់ឆ្លងដែន ទៅប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃនិងបង់លុយអោយសមត្ថកិច្ច រួមមានមន្ត្រីគយសាខាខេត្ត, មន្ត្រីគយចល័ត, មន្ត្រីគយស្រុក ឬគយការិយាល័យច្រក, មេប៉ុស្តិ៍ច្រកដូនរត្ន័ និងមន្ត្រីសាលាខេត្តកានកញ្ចប់.....???
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋរកស៊ីដឹកទំនិញ នៅលើដងផ្លូវទៅច្រកដូនរត្ន័បានឲ្យដឹងថា សមត្ថកិច្ចចម្រុះមួយចំនួនតូច កំពុងតែសប្បាយចិត្តអង្គុយរាប់ក្បាលឡានគ្រប់ប្រភេងដឹកអុស និងធ្យូង ជាការបើកភ្លើងខៀវ ដើម្បីយកលុយ ចែកគ្នាដាក់ខោប៉ៅ ដោយហេតុថា លុយដែលពួកគាត់បង់ឲ្យសមត្ថកិច្ច គឺមិនមានវិកីយ៍បត្តិត្រឹមត្រូវនោះទេ ។
បើទោះយ៉ាងណាគេនៅមិនទាន់ដឹងទេថា តើសមត្ថកិច្ចគោលដៅ ច្រកដូនរត្ន័ ប្រម៉ូលលុយ ពីរថយន្តដឹកអុសនិងរថយន្តដឹកទំនិញផ្សេងៗទៀតទាំងនោះ តើបានបង់ចូល ជាថវិការដ្ឋដែរឬយ៉ាងណានោះទេ.? ក្នុងខណៈដែលក្រុមអ្នកយកព័ត៌មានយើងបានជួបប្រទះរថយន្តដឹកធ្យូង និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ចេញចូលតាមច្រកដូនរត្ន័នេះ ជាហូរហែនិងកកកុញបារាស់មិនដែលដាច់សោះឡេីយ។