គេហទំព័រ ខ្មែរថប់ញូស

Language

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ណែនាំដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជំរុញលើកទឹកចិត្តមន្ត្រី ឲ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពពិសេស សមត្ថភាពជំន

ថ្ងៃ 03/23/2023 | ម៉ោង 04:00:00

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ងី ច័ន្ទ្រផល លេីកឡេីង ក្នុងអង្គសន្និបាតបិទបញ្ចប់បូកសរុបលទ្ឋផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់ខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា មានកិច្ចការងារជាច្រើន ត្រូវបានរដ្ឋបាលមូលដ្ឋានសម្រេចដោយជោគជ័យ ហើយការងារសេសសល់នានា នឹងត្រូវបានសម្រេចដាក់គោលដៅអនុវត្តបន្តនៅឆ្នាំ២០២៣នេះ។ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៏ថា ខេត្តមណ្ឌលគិរីជាខេត្តដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហេតុនេះរដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្ដល់ភាពអនុគ្រោះសម្រាប់ការ វិនិយោគតាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់សិទ្ធិ អំណាចដល់រដ្ឋបាលខេត្ត មានសិទ្ធិសម្រេចអនុញ្ញាតការវិនិយោគក្នុងទុនវិនិយោគ ដែលមានទំហំទឹកប្រាក់មិនលើសពី៥លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការរៀបចំយន្តការអនុវត្ត និងការកែលម្អបែបបទនិងនីតិវិធីដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពក្នុងការផ្តល់សេវារដ្ឋបាល តាមរយៈយន្តការច្រកចេញចូលតែមួយ។ ជាមួយនេះ ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាស ធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និង បរិយាប័ន្ន។ឯកឧត្តម ងី ច័ន្ទ្រផល បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ក្នុងខេត្តមណ្ឌលគិរីថា ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗ ថ្នាក់ដឹក នាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្ត ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះ ប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី ត្រូវបង្កើនការពង្រឹងនិងការ គ្រប់គ្រងវត្តមានក្នុងការបំពេញការងាររបស់មន្ត្រីរាជការ បុគ្គលិក និងត្រូវពង្រឹងការងារ តែងតាំង ការដំឡើងថ្នាក់ ឋានន្តរសិក្ត័ស្របតាមច្បាប់ គោលការណ៍ ណែនាំ បែបបទនិងនីតិវិធីដែលបានកំណត់ ព្រមទាំងធ្វើការវិភាគមុខងារដើម្បីកំណត់ចំនួនក្របខណ្ឌបុគ្គលិកនៅតាមអង្គភាពនីមួយៗចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីធ្វើផែនការអំពីតម្រូវការ បុគ្គលិកក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យមខាងមុខ។ឯកឧត្តម ងី ច័ន្ទ្រផល បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ក្នុងខេត្តមណ្ឌលគិរីថា ដើម្បីសម្រេចបាននូវកិច្ចការសំខាន់ៗ ថ្នាក់ដឹក នាំគ្រប់ថ្នាក់នៃរដ្ឋបាលខេត្ត ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះ ប្រធានក្រុមប្រឹក្សា និងអភិបាល ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងរដ្ឋបាលរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។ទន្ទឹមនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី ត្រូវបង្កើនការពង្រឹងនិងការ គ្រប់គ្រងវត្តមានក្នុងការបំពេញការងាររបស់មន្ត្រីរាជការ បុគ្គលិក និងត្រូវពង្រឹងការងារ តែងតាំង ការដំឡើងថ្នាក់ ឋានន្តរសិក្ត័ស្របតាមច្បាប់ គោលការណ៍ ណែនាំ បែបបទនិងនីតិវិធីដែលបានកំណត់ ព្រមទាំងធ្វើការវិភាគមុខងារដើម្បីកំណត់ចំនួនក្របខណ្ឌបុគ្គលិកនៅតាមអង្គភាពនីមួយៗចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីធ្វើផែនការអំពីតម្រូវការ បុគ្គលិកក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យមខាងមុខ។