ទីតាំងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញ នៅតាមហាងកាហ្វេ ដើមស្ដៅ មួយកន្លែងស្ថិតក្នុងស្រុកត្រពាំងប្រាសាទ បើកដំណើរលេងយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាបទប់ស្កាត់.....
ខេត្តឧត្តរមានជ័យៈ ពលរដ្ឋបានរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធគ្មានចំណាត់ការ។
ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍អនឡាញបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះតើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬទេ? ឬមួយអស់លោកជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបិតភ្នែកបេីកភ្លើងខៀវទេដឹង?បានជាល្បែងសុីសងទាំងនេះកេីតឡេីងក្នុងទឹកដីនៃអាណាចក្ររបស់ផងខ្លួនកេីតឡេីងហេីយព្រមទាំងមិនបង្រ្កាបទៀតផង។
ប្រភពបានឲ្យដឹងថា ទីតាំងបនល្បែងជល់មាន់ បើកដំណើរការ ដោយទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង គេនាំគ្នាភ្នាល់ចាក់លុយមួយគូៗរាប់មុឺន រាប់លានរៀល។
ជំុវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។
ពលរដ្ឋមានការព្រួយបារម្មណ៌ពីសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានរបស់ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ ជាងពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត មេត្តាចុះពិនិត្យនិងធ្វើការបង្ក្រាបផង ដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព (ទាំង៧) ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
អង្គភាពយើងខ្ញុំធ្វើការចុះផ្សាយព័ត៌មាននេះប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរពាក់ព័ន្ធណាមួយ ដើម្បីឲ្យពលរដ្ឋអស់ចង្ងល់សង្ស័យ៕