ខេត្តសៀមរាប៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការ បើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញកំពុងពេញនិយមខ្លាំងណាស់ នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ។
ជាក់ស្ដែងៈ នៅចំណុចទីតាំងផ្លូវបំបែកខាងជេីងចុងកៅស៊ូចម្ងាយប្រហែល១៥០ម៉ែតស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ទេីបនិងបេីកថ្មីៗនេះក្រុមអ្នកញៀនល្បែងសុីសង អនឡាញភ្នាល់ចាក់លុយសុីសងធំៗ ដោយស្រែកហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងមានទាំងរថយន្តទំនេីបៗតម្រៀបជួរគ្នាតាមដងផ្លូវនិងនៅខាងក្នុង៘ហាក់បីដូចជាល្បែងសុីសងទាំងនេះស្របច្បាប់ទៅហើយ បែរជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានរក្សាការស្ងៀមស្ងាត់ធ្វេីមិនដឹងមិនឮទៅវីញតេីហេតុអ្វី? ឬមួយម្ចាស់បេីកបនល្បែងសុីសងដែលមានអំណាចមួយនេះគេបានរត់ការសម្របសម្រួលជាមួយនិងសមត្ថកិច្ចពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ក្រុង ថ្នាក់ខេត្តរួចរាល់ហេីយមែនទេ?
សំនួរសួរថា! តេីក្នុងករណីនេះលោក ដា ចំរើន អធិការក្រុង រួមនិងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោកតេងចាន់ណាតស្នងការនគបាលខេត្តសៀមរាបអាចឆ្លេីយថាមិនដឹងបានទេ? បេីឆ្លេីយថាមិនដឹងវារិតតែហួសចឹត្តពេកហេីយ បេីទឹកដីមូលដ្ឋាននៃអាណាចក្ររបស់ផងខ្លួនគ្រប់គ្រងផ្ទាល់រឿងអីថាមិនដឹងនោះ សរុបឡេីងវិញល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងនៅចំណុចដូចបានបញ្ជាក់ជូនខាងលេីនេះកំពុងតែផ្គេីននិងគោលការណ៍លក្ខណ:សម្បត្តិទាំង៧ចំណុចភូមិ ឃុំមានសុវត្តិភាពរបស់ក្រសួងមហាផ្ទៃដែលបានបិតប្រកាសគ្រប់ទីកន្លែងហេីយ។
គួរបញ្ជាក់ផងដែរទីតាំងបើកល្បែងស៊ីសងជល់មាន់តាមប្រពន្ធអនឡាញច្រូកក្រោមស្លាបតារាងបាល់ទះនេះ បើមើលពីមុខតិចច្រឡំថាគេកំពុងធ្វើបុណ្យ តែបេីចូលទៅខាងក្នុងវិញភ្នាល់ចាក់លុយគីបៗតែម្ដង។
អង្គភាពសារព័ត៌យេីង មិនអាចសុំការបំភ្លឺពី លោកដាចំរេីន អធិការនគបាលក្រុងបានទេ ដោយហេតុលោកលេីកទូរស័ព្វបញ្ជាក់មកអ្នកសារព័ត៌យេីងវិញថា:ជាប់រវល់បិតផ្លូវនៅប្រលានយន្តហោះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោកតេង ចាន់ណាតស្នងការនគរបាលខេត្តសៀមរាប ជាពិសេស លោកទៀ សីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមលោកមេត្តាចាត់កម្លាំងក្រោមឱវាតចុះពិនិត្យទីតាំងល្បែងស៊ីសងតាមប្រពន្ធអនឡាញមួយកន្លែងនេះផងទាន។
រាល់ការចេញផ្សាយរបស់អង្គភាពគេហទំព័រខ្មែរថបញូស៍ រិះគន់ក្នុងន័យស្ថាបនា បើមានការប៉ះពាល់រាល់បណ្ដាសាមុីស្ថាប័នទាំងឡាយណាដែលយល់ឃើញថាមិនត្រឹមត្រូវ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕