គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់​ និងប្រជាការពារ​ចុះល្បាត ឃាត់ខ្លួនមនុស្សបានចំនួន៣នាក់.......!

ថ្ងៃ 02/13/2023 | ម៉ោង 11:45:00

ខេត្តតាកែវ ៖ កាលពីថ្ងៃសៅរ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង​ ០១និង​ ៣០ នាទី​ រំលងអាធ្រាត​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី​ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់​ និងប្រជាការពារ​បានធ្វើការល្បាត ដល់ចំណុចស្ពានអន្លុងធន់​ ស្ថិតក្នុងភូមិតានប់​ ឃុំ ចំបក់​ ស្រុកបាទី​ ខេត្តតាកែវ មានការសង្ស័យទៅលើមនុស្ស​ ៣ នាក់ ជិះម៉ូតូមួយគ្រឿង ធុនអ៉ិចសាយធ័រ​ ពណ៌ខ្មៅ​ គ្មានផ្លាកលេខ​ បានធ្វើការឃាត់សួរនាំ នឹងឆែកឆេរឃើញមាននៅក្នុងកាបូបស្ពាយ​  និង​ខ្លួនរបស់ឈ្មោះ ម៉េង​ សំណាង​ មាន កាំបិតតាំងតោចំនួន​ ០១​ ដេីម​ ប្រវែង ៣០ សង់ទីម៉ែត្រ​,ដាវសាំម៉ូរ៉ៃ​ កែច្នៃ​ ចំនួន​ ០១​ ដេីម​ ប្រវែង​ ៥៨​ សង់ទីម៉ែត្រ​ . កាំបិតចុងស្រួច​ ចំនួន​ ០១​ ប្រវែង​ ២៥​ សង់ទីម៉ែត្រ​ និង​ ជំពាមកៅស៊ូ​ ចំនួន​ ០១​។

ដោយមានការចង្អុលបង្ហាញ​ពី​ ឧត្តមសេនីយ៍ទោ​ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ និង​សម្របសម្រួលនីតិវិធី​ ពី​ ឯកឧត្តម​ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តតាកែវ​ កម្លាំងយើងក៏បានឃាត់ខ្លួនជនទាំង​ ០៣​នាក់ខាងលើ ១.ឈ្មោះ ម៉េង​ សំណាង​ ភេទប្រុស អាយុ ១៦ រស់នៅភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ ២.ឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ​ ៣.ឈ្មោះ​ តុន​ សវល័ក្ខ​ ​ភេទប្រុស​ អាយុ​ ២១ឆ្នាំ​ រស់នៅ​ភូមិស្វាយខម​ ឃុំដូង​ ស្រុកបាទី​ ខេត្តតាកែវ និង​ ដកហូតវត្ថុតាងរួមមាន ៖ ដាវសាំម៉ូរ៉ៃកែច្នៃ ចំនួន​ ០១​ ដេីម.កាំបិត​ចុងស្រួច​ ចំនួន​ ០១​ ដេីម.កាំបិត​តាំងតោ​ ចំនួន​ ០១​ ដេីម.ជំពាមកៅស៊ូ​ ចំនួន​ ០១​ .ម៉ូតូមួយគ្រឿង​ ធុនអ៉ិចសាយធ័រ.ទូរស័ព្ទមួយគ្រឿងម៉ាក Vivo និងទូរ័ស័ព្ទមួយគ្រឿងទៀត​ម៉ាក realme យកមកអធិការដ្ឋាននគរបាលស្រុកបាទី​ ដេីម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងតាមនិតិវិធី​ ៕