ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ១៣៖៥០នាទីកម្លាំង អាវុធហត្ថ ស្រុកកំរៀង បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចមុខ8កាស៊ីណូឃ្វីន ក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
កម្លាំងបានចាប់ជនសង្ស័យបាន០១នាក់
-ឈ្មោះ កៃ លឿង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមិនប្រាកដ
រស់នៅចំណុចខាងលើដកហូតវត្ថុតាង
១-ម្សៅក្រាមព័ណ៌សថ្លា០២កញ្ចប់តូច
២-ថ្នាំគ្រាប់រាងសំប៉ែតព័ណ៌ក្រហម០២គ្រាប់និងមួយចំណិត។លុះដល់ម៉ោង១៤,៣០នាទី
កម្លាំងបន្តទៅចាប់ខ្លួនអ្នកលក់នៅចំណុចក្រុមទី០៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្ត បាត់ដំបងចាប់ខ្លួនបានចំនួន០៦នាក់
១-ឈ្មោះ ម៉ី សារិន ហៅឌុង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅចំណុចខាងលើ (មេក្លោង)
២-ឈ្មោះ ឆេង ភ័ត្រា ភេទប្រុស
អាយុ៣០ឆ្នាំ (កូនប្រសារ)
៣-ឈ្មោះ ទេព វិឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ អ្នកនៅជាមួយ
៤-សេង សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយ
៥-ប៉ិក ពៀវ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅជាមួយ
៦-សោម សុខគា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយ
ដកហូតវត្ថុតាង
1-ម្សៅក្រាមពណ៌សថ្លាចំនួន ៤៨កញ្ចប់,ទម្ងន់ ៨៦,៧៦ក្រាម
2-ថ្នាំគ្រាប់ពណ៌ក្រហមរាងសំប៉ែត អក្សរ(WY)ចំនួន ៦៩៣គ្រាប់
3-រថយន្តចំនួន ០២គ្រឿង
-ម៉ាកហ្វត=០១គ្រឿង
-ម៉ាកលុចស៊ិសRX300=០១គ្រឿង
4-ប្រាក់ដុល្លារ ២៤,៥០៣ដុល្លារ
-ប្រាក់បាតថៃ ៨៣,៩១០បាត
និងប្រាក់ខ្មែរ ២៧,៧១៧.០០០រៀល។
5-ខ្សែកលោហធាតុព័ណ៌លឿង១៣ខ្សែ
-ខ្សែដៃលោហធាតុពណ៌លឿង១៣ខ្សែ
-ខ្សែជើងលោហធាតុពណ៌លឿង០៤ខ្សែ
-ចិញ្ជៀនលោហធាតុពណ៌លឿង១៣វង់
-កងដៃលោហះធាតុពណ៌លឿង១០កង
-បណ្តោងខ្សែកលោហះធាតុពណ៌លឿង០៥បណ្តោងនិងជ័រ០១បណ្តោង
6-ជញ្ជីងថ្លឹងគ្រឿងញៀន០២គ្រឿង។
7-ទូរស័ព្ទដៃ១០គ្រឿង។
-បច្ចុប្បន្នបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីធ្វើការបន្តតាមនីតិវិធី។