គេហទំព័រ ខ្មែរថប់ញូស

Language

សមត្ថកិច្ចឃាត់ខ្លួន កម្មការនីរោងចក្រម្នាក់ ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការ..!

ថ្ងៃ 01/03/2022 | ម៉ោង 01:45:00

ភ្នំពេញ ៖ នៅថ្ងៃទី1 ខែមករា ឆ្នាំ2022 វេលាម៉ោង 11និង០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី1 ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រឿងអលង្ការ ប្រព្រឹត្តនៅក្នុងផ្សារពោធិ៍ចិនតុង ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សួង ដានី ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី1 ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ តី វណ្ណី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាំងដកហូត៖ ខ្សែដៃចំនួន 1ខ្សែ និងចិញ្ចៀនចំនួន ១វង់។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕