ខេត្តរតនគិរី: រាល់ថ្ងៃនេះកំពុងតែល្បីល្បាញខ្លាំងណាស់ ថាទីតាំងជល់មាន់មួយកន្លែងស្ថិតនៅភូមិថ្មី ឃុំទីនចាន់ ស្រុកបកែវ បើកលែងយ៉ាងគគ្រឹកគគ្រេងរៀងរាល់ថ្ងៃមិនមានសមត្ថកិច្ចណាម្នាក់រវល់អើពើរធ្វើការបង្ក្រាបឡើយ។បើយោងតាមប្រភពព័ត៌មានដែលបានផ្តល់អោយនារលៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះបានអោយដឹងថា ទីតាំងជល់មាន់ខាងលើនេះដែលគេស្គាល់ច្បាស់ថា:មានមន្ត្រីម្នាក់មានថាន:ធំគ្រាន់បើដែរជាអ្នករត់ការដើម្បីបើកលេងបានជារៀងរាល់ថ្ងៃដោយមិនមានសមត្ថកិច្ចណាម្នាក់បង្ក្រាបឡើយព្រោះគេនិយាយគ្នាត្រូវរូវអស់ហើយ ទន្ទឹមនឹងនោះក៏មានអ្នកសារព័ត៌មានម្នាក់នៅក្នុងខេត្តសុំមិនបញ្ចេញឈ្មោះ(សុំលាក់សិន)ដែលបាននិងកំពុងឈររង់ចាំរៀបចំជាកញ្ចប់ជូនដល់អ្នកណាដែលទៅដល់ទីតាំងបនល្បែងខាងលេីនេះផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបានមានការរអ៊ូររទាំលើកឡើងថា:ពួកគាត់មានការព្រួយបារម្មណ៍អំពីសេចក្តីសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់បង ប្អូន កូន ចៅ ពួកគាត់ ព្រោះគាត់គិតថាបើទីតាំងណាមានបើកលេងល្បែងស៊ីសងទីតាំងនោះមិនយូរមិនឆាប់វានឹងអាចកើតមានអំពើរចោរកម្មគ្រប់ប្រភេទផ្សេងៗជាក់ជាមិនខានឡេីយ៘
ជុំវិញករណីល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើងក៏បានខលក្នុងគោលបំណងរាយការណ៍ជូនលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគីរីដេីម្បីជូនជ្រាបតែលោកពុំបានលើកទូរសព្ទ។
ដូច្នេះសូមសំណូមពរដល់មន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានជាពិសេសស្នងការនគរបាលខេត្តរតនគិរីសូមមេត្តាមានវិធានការបង្ក្រាបនឹងទប់ស្កាត់ដើម្បីរក្សាបាននូវ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនឹងដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្នាផងទាន៕