គេហទំព័រ ខ្មែរថប់ញូស

Language

ល្បែងឆ្ពិនភ្នែកនៃបទល្មេីសមានជាហូរហែរ រថយន្តប្រភេទV1 មួយគ្រឿងដឹកដំឡូងមីពីរលើលួចបង្កប់ឈើពីរក្រោមត្រូវបានកំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងធ្វើការបង្ក្រាប!

ថ្ងៃ 03/03/2022 | ម៉ោង 07:45:00

ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង០៨.០០នាទីព្រឹកថ្ងៃទី០២ខែមិនាឆ្នាំ២០២២ រថយន្ត V1 ដឹកដំឡូងមី មួយគ្រឿងលួចបង្កប់ដាក់ឈើពីក្រោមត្រូវបាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ធ្វើការស្ទាក់ឃាត់ទុក្ខនៅចំណុចកោលដៅ ចរាចរណ៍អូរច្រឡង់ ស្ថិតក្នុងភូមិអូរច្រឡង់ ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្រោយពីរធ្វើការឃាត់រថយន្តប្រភេទ V1 ដឹកដំឡូងមីលួចបង្កប់ដាក់ឈើពីរក្រោមនេះរួចហើយ កំលាំងស្នងការដ្ថាននគបាលខេត្តស្ទឹងត្រែង បានយកមកទុក្ខនៅស្នងការនគបាលខេត្តស្ទឹងត្រែងតែម្ដង ចំពោះរថយន្តខាងលើត្រូវបានកំលាំងនគបាលខេត្ត ធ្វើការរារាំងពីរនគបាលជំនាញ មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានយើងចុះថតដោយចំហរឡើយ ហាក់បីដូចជាមានការបិតបាំងឬមានអាតកំបាំងអ្វីនោះទេ។ 

ខណៈអ្នកសារព័ត៌មានយើង បានប្រទះឃើញនៅលើផ្លូវជាតិលេខ៧ អាស៊ាននៅចំណុចខាងលើជាប់ព្រំប្រទល់ទឹកដីខេត្តក្រចេះ លោកបំណងផ្សព្វផ្សាយនៅស្នាដៃរបស់កម្លាំង នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអនុវត្តនូវតួនាទីរបស់ខ្លួន តែបែជាមន្ត្រីនគរបាលខាងលើនោះ បានហាមឃាត់មិនឲ្យអ្នកសារព័ត៌មានយើង ធ្វើការថតផ្តិតរូបភាពឡើយ ហើយថែមទាំងគម្រាមថា:  មិនឲ្យថតទេតើមានការអនុញ្ញាតអត់អ្នកកាសែតនិង សមត្ថកិច្ចក៏អាចវាយខ្នោះបានដែរនេះបើតាមការបញ្ចាក់របស់ អ្នកសារព័ត៌មានយើងម្នាក់ បានចុះដល់ថតផ្តិតរូភាពភ្លាមៗ ខណៈសមត្ថកិច្ចកំពុងបំពេញការងារ។

ពាក់ព័ន្ធករណីការឃាត់រថយន្តខ្នាតយក្សខាងលើនេះ ប្រភេទ(V1)ដឹកដំឡូងមីបង្កប់ឈើខាងលើ លោកឧត្តមសេនីយ៍ត្រីសាន់ និមល ស្នងការរងនគរបាលខេត្តស្ទឹងត្រែង មិនអាចសុំការបំភ្លឺបានទេ លោកថាជាប់រវល់បន្តិច ចាំរួចទំនេរដៃលោកនិងខលទៅវិញ។

 ភ្នាក់ងារសារព័ត៌មានយើងខ្ញុំរងចាំ រយ:ពេលយូររហូត មិនបានឃើញលោកស្នងការរង ខលត្រឡប់មកវិញដូចការសន្យារបស់លោកឡើយ ដើម្បីបញ្ចាក់ពាក់ព័ន្ធករណីនេះ និងដឹងចំនួនពិតនៃចំនួនឈើដែលឈ្មួញលួចបង្កប់ក្នុងដំឡូងនោះ។

 គួររំលឹកថា: ករណីការបង្ក្រាបរថយន្តដឹងដំឡូងមីលួចបង្កប់បទល្មើសផលអនុផល ធនធានធម្មជាតិព្រៃឈើខាងលើនេះ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ពុំសូវបានសហការបង្ក្រាប ឬរាយការណ៍ និងធ្វើការផ្ទេរប្រគល់មកឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តនិតិវិធីរបស់ជំនាញនោះទេ។ 

ក្រោយការបង្ក្រាបនោះ ភាគច្រើនបទល្មើសទាំងនេះ ឲ្យតែខាងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាប និងត្រូវរក្សារទុកទាំងឈើ ទាំងរថយន្តដែលបម្រើឲ្យបទល្មើសនេះនៅស្នងការដ្ឋាននគរបាលខេត្តតែម្តងខ្លះក៏មានការដោះលែងស្ងាត់ៗក៏មាន ដូចករណីបង្ក្រាបរថយន្តខ្នាតយក្សដឹកដំឡូងមីកន្លងមក ហើយយើងក៏មិនដឹងថាមានអ្វីទេក្នុងរថយន្តនោះ ដែលសមត្ថកិច្ចនាំយកមកចូលស្នងការដ្ឋាននគបាលខេត្ត មិនបានប៉ុន្មានផងក៏ដោះលែងបាត់ទៅវិញ ដោយមិនបានសហការជាមួយមន្ត្រីជំនាញឡើយ។ 

ហើយការទន្ទឹងរងចាំមើលការផ្តល់ព័ត៌មាន ឬសហការណាមួយពីមន្ត្រីនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មកជំនាញរដ្ឋបាលព្រៃឈើដើម្បីទៅទទួល យកមករក្សាទុកដើម្បីបន្តនិតិវិធី នៅខណ្ឌរដ្ឋបាលព្រៃឈើនោះទេ។ 

ជុំវិញការបង្ក្រាបរថយន្តខ្នាតយក្ស ប្រភេទ(V1)ក្បាលរម៉កពណ៌សរស្លាកលេខក្រហមចង្គូតស្តាំPP.0835 ចំណែកកន្ទុយរម៉កពណ៍ខៀវ សរ ស្លាកលេខព្រៃវែង.4A.0033 ដឹកដំឡូងមីគ្រៀមបង្កប់ឈើល្មើសច្បាប់ខាងលើនេះ លោកសុខ ស៉ីដា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ក៏បានបញ្ចាក់ប្រាប់អ្នកសារព័ត៌មានយើង ឲ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដដែលនេះថា: កន្លងមកជួនកាលខាងប៉ូលិស រាយការណ៍មកឲ្យជំនាញរដ្ឋបាលព្រៃឈើយើងទៅទទួល នូវបទល្មើសដែលបង្ក្រាបបានម្តងម្កាលដែរ តែឥលូវហាក់បីដូចជាមិនសូវបានដឹងទេ លើកនេះលោកថា: រងចាំមើលតើខាងនគរបាលគាត់មានការសហការ និងផ្ទេរប្រគល់មកឲ្យជំនាញរដ្ឋបាលព្រៃឈើយើងដែរទេ បើអត់នេះជាសិទ្ធរបស់គាត់ព្រោះគេក៏ជាអង្គភាពមួយដែរ លោកក៏អត់ដឹងដែររឿងនិតិវិធីរបស់សមត្ថកិច្ចនគបាល។