គេហទំព័រ ខ្មែរថប់ញូស

Language

សមត្ថកិច្ចមូលដ្ឋាន មិនបង្ក្រាប!សង្វៀនជល់មាន់ពលរដ្ឋដាក់ការសង្ស័យថា ទំនងជាឆ្នាំងបាយហើយមើលទៅ!

ថ្ងៃ 03/04/2022 | ម៉ោង 03:00:00

ខេត្តកំពត ÷ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋទូទាំងប្រទេស ខិតខំអនុវត្ត បីកុំ បីការពារ និងចូលរួមលុបបំបាត់ជំងឺ កូវីដ-១៩,,បម្លែងថ្មី ប្រភេទ (អូមីក្រុង) ដែលកំពុងមានវត្តមាន ក្នុងប្រទេស កម្ពុជាយើង ដើម្បីឲ្យមានប្រសិទ្ធភាព ផ្ទុយទៅវិញទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅចំណុចអូរតូច ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត កំពុងបើកលែងយ៉ាងពពាក់ពពូនបានដោយរលូនជារៀងរាល់ថ្ងៃ បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន គ្មានការទប់ស្កាត់ឬបង្ក្រាប!នោះឡើយ!

បើយោងតាមប្រភពច្បាស់ការណ៍ពីពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបានឲ្យដឹងនៅរសៀលថ្ងៃទី០៣ទី០៤ ខែមិនា ឆ្នាំ ២០២២-នេះថា ÷ ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើ កំពុងបើកដំណើរការឲ្យក្រុមញៀនល្បែងរាប់សិបនាក់នាំគ្នាចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ស្រែកហ៊ោកញ្ច្រៀវផ្អើលដល់ពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភបំផុតការឆ្លងរីករាលដាលជំងឺ កូវីដ-១៩,,បម្លែងថ្មីប្រភេទ(អូមីក្រុង)ចេញពីពូកអ្នកដែលមកលេងល្បែងនៅទីកន្លែងនេះតែម្ដងម្យ៉ាងមួយទៀតភ័យខ្លាចអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗ
(ពោលគឺ)ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាផ្សេងៗក្នុងគ្រួសារជាដើម៘

គួររំលឹកផងដែរថា:កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ!។
ផ្ទុយទៅវិញទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងក្នុង ក្រុងកំពត ខេត្តកំពត ពលរដ្ឋក៍ដូចជាមហាជន បានឃើញបើកលេងយ៉ាងគឃ្លើន ហាក់បីដូចមិនខ្លាចញញើតនិងមិនគោរពតាមសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ នោះឡើយ.!

ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបាននាំគ្នាអំពាវនាវទៅដល់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ពិសេសលោកម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពតសូមចុះត្រួតពិនិត្យភាពជាក់ស្ដែង គួរតែចាត់កម្លាំងជំនាញក្រោមឱវាទ មានវិធានការទប់ស្កាត់ឬមួយធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ បើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ដើម្បើរក្សាបាននូវសន្តិសុខសុវត្តិភាពឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ ផងទាន៕

 

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder