គេហទំព័រ ខ្មែរថប់ញូស

Language

ធ្យូងក៏ជាដើមចមនៃការកាប់បំផ្លាញព្រៃឈើទាំងតូចទាំងធំវិនាសសកម្មហិនហោចនៃសម្បត្តិធនធានធម្មជាតិផងដែរ!

ថ្ងៃ 03/09/2022 | ម៉ោង 01:30:00

ខេត្តសៀមរាប៖ឈ្មួញល្បីឈ្មោះ រ៉ន ដែលជាម្ចាស់ ឡរ៍ធ្យូង តែងតែដឹកជញ្ជូនអុសយកទៅដុតធ្វើធ្យូងនៅស្រុកស្រីស្នំដោយមិនញញើតសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជារៀងរាល់ថ្ងៃគេតែងតែសង្កេតឃើញក្រុមកាប់បំផ្លាញព្រៃឈើមិនថាតូចឬធំទេគឺកាប់បំផ្លាញគ្មានសល់ខណ:មន្ត្រីជំនាញហាក់មិនរវល់អើពើរ ដែលជាទង្វើមួយបណ្តែតបណ្តោយអោយក្រុមឈ្មួញដឹកជញ្ជូនអុសយកទៅដុតធ្វើធ្យូងយ៉ាងអាណាធិបតេយ្យ។

ជាក់ស្តែងនៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២២ នេះនៅស្រុកស្រីស្នំនឹងស្រុកក្រឡាញ់ មានរថយន្តធន់ធំប្រភេទយីឌុប ហើយក៏មានក្រុមគោយន្តកន្ត្រៃជាច្រើនផងដែរបានដឹកឈើអុសយកទៅដុតធ្វើធ្យូង។

បើតាមប្រភពព័ត៌មានបានអោយដឹងថាជារៀងរាល់ថ្ងៃនេះឈ្មួញយកទៅដាក់នៅច្រមុះភ្នំទ្រង់បាតខាងលិចហេីយគេតែងតែឃើញក្រុមឈ្មួញដឹកឈើអុសមិនថាធំឬតូចទេគឺដឹកជញ្ជូនរាល់ថ្ងៃប៉ុន្តែមន្ត្រីជំនាញលោក ដោរ ពិរុទ្ធ វិញហាក់ធ្វើមិនដឹងមិនរវល់អើពើរអ្វីទាំងអស់(ពោល គឺអោយតែបានលុយ)។

ដូច្នេះប្រជាពលរដ្ឋសូមសុំណូមពរដល់លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប សូមមេត្តាមានវិធានការទប់ស្កាត់នឹងបង្ក្រាបដល់ក្រុមបំផ្លាញព្រៃឈើទាំងនេះផងដើម្បីចូលរួមថែរក្សាការពារព្រៃឈើដែលជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា៕