ខេត្តមណ្ឌលគិរី៖ មានករណីអគ្គីភ័យឆាបឆេះនឹងលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់មួយចំនួនធំ។ ហេតុការណ៍ទាំងនេះបានកើតឡើងនៅវេលាយប់ថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២០ស្ថិតនៅភូមិទី៤ហៅភូមិចំរើន ឃុំសេសគមន៍ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងនោះអគ្គីភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន៤ខ្នងនិងខូចខាតទ្រព្យសម្បត្តិមួយចំនួនថែមទៀតតែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ លោក ខុតសុឃា អធិការស្រុកកោះញ៉ែកបានប្រាប់បណ្ដាញសារព័ត៌មានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ទាន់ពេលវេលាដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមានចំនួន៤គ្រឿងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕រាយការណ៍ដោយ អុិន សុវណ្ណា