ខេត្តព្រះវិហារ៖ ជាការពិតណាស់កន្លងមកថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន មា៉ណែត តែងតែមានគតិឈ្លៀសវៃ យកចិត្តទុក្ខដាក់ខ្ពស់ហេីយបានចេញបទបញ្ជាយ៉ាងមុឺងម៉ាត់បំផុតដល់កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធផ្សេងៗផងដែរ គឺត្រូវចូលរួមសហការបង្ក្រាបឲ្យខាងតែបាននូវរាល់មុខសញ្ញាក្រុមជនសង្ស័យដែលរក្សាទុកនឹងជួញដូរនូវសារធាតុញៀនដែលជាការបង្ករឲ្យមានហានិភ័យទៅដល់សន្តិសុខសង្គមជាតិទាំងមូល។
ឆ្លើយតបទៅនឹងបទបញ្ជាដ៏មុឺងម៉ាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលៗទាំងនេះហើយអ្វីដែលធ្វើឲ្យលោកឧត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ក្នុងតួរនាទីនឹងភារកិច្ចរបស់លោកក៏ដូចជាមន្ត្រីដែលនៅក្រោមឪវាទរបស់លោកផងដែរ(ពោល)គឺភូមិ ឃុំ មានសុវត្ថិភាព៘
-ជាក់ស្តែងនៅវេលាម៉ោងប្រមាណជា២នឹង១០នាទីរសៀលថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះក្រោយទទួលបានការណែនាំក៏ដូចជាការដាក់បទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហាររួមនិងកងកម្លាំងរាជអាវុធហត្ថ ស្រុកសង្គមថ្មីចំនួន៧នាក់ដែលដឹកនាំដោយលោកអនុសេនីយ៍ទោស្រី វណ្ណនីមេបញ្ជាការកងរាជអាវុធហត្ថស្រុកសង្គមថ្មីបានចុះឆ្មក់បង្ក្រាបករណីរក្សាទុកនឹងជួញដូរនូវសារធាតុគ្រឿងញៀន១ករណីស្ថិតនៅចំនុចភូមិសាស្ត្រនៃភូមិសម្លាញ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មីខេត្តព្រះវិហារ។
នៅក្នុងកិច្ចប្រតិបត្តិការមួយនេះលោកឧត្តមសេនីយ៏ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានប្រាប់មកកាន់អង្គភាពសាព័ត៌មានយេីងតាមប្រពន្ធ័តេឡេក្រាមនាព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២៤នេះថាជាលទ្ធផលលើកគឺទី១ កម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យរក្សាទុកនឹងចែកចាយនូវគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រខាងលើបានចំនួន១នាក់ឈ្មោះ ហង្ស រំដោះភេទប្រុសអាយុ២៦ឆ្នាំមុខរបមិនពិតប្រាកដ ស្នាក់នៅភូមិសម្លាញ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារនៅក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចស្រុក ឆែកឆេររកឃេីញនឹងដកហូតវត្ថុតាំងពីជនសង្ស័យរួមមាន គ្រឿងញៀនប្រភេទម៉ាទឹកកបានចំនួន៣១កញ្ចប់ដែកកេះចំនួន២នឹងសម្ភារះប្រើប្រាស់គ្រឿងញៀន១ចំនួនទៀត។
ជីកស្មៅត្រូវជីកទាំងឬសនោះលោកមេបញ្ជាការថានៅក្រោយធ្វើកាក្របួចបានជនសង្ស័យខាងលើកម្លាំសមត្ថកិច្ចជំនាញរបស់លោកក៏បានធ្វើការសួរនាំនឹងស្ដាប់ចម្លើយដើម្បីបន្តស្រាវជ្រាវរកប្រភពដើមនៃគ្រឿងញៀនពីសំណាក់ជនសង្ស័យក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យនឹងដឹងតម្រុយពីប្រភពហើយកងកម្លាំងសមត្ថកិច្ចស្រុកសង្គមថ្មី បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមទៀត នៅវេលាម៉ោងប្រមាណជា៣.០០នាថ្ងៃ ខែ ឆ្នាំ ដដែល ការឃាត់ខ្លួននេះមានឈ្មោះ ទី១-ឈ្មោះ យុត ណូយភេទប្រុសអាយុ៣៤ឆ្នាំមុខរបកសិកររស់នៅភូមិស្ទឹងឃុំរអាង ស្រុកសង្គមថ្មីខេត្តព្រះវិហារ
ទី២- ឈ្មោះស្រស់ ពេជ្រភេទប្រុសអាយុ១៦ឆ្នាំមុខរបអ្នកទិញអេដចាយរស់នៅភូមិបរិបូណ៏ឃុំភ្នំត្បែងពីរស្រុកគូលែនខេត្តព្រះវិហារ។
ទី៣- ឈ្មោះហាត់ អៀកភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិស្របាលឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារ។
ទី៤- ឈ្មោះ ញ ផល្លា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបលក់សាច់ជ្រូករស់នៅភូមិស្របាលឃុំភ្នំពេញស្រុកគូលែនខេត្តព្រះវិហារ។
នឹងទី៥- ឈ្មោះរិន ចិនភេទប្រុសអាយុ១៦ឆ្នាំមុខរបជាកម្មករស្នាក់នៅភូមិឃុំស្រុកនឹងខេត្តកើតហេតុជាមួយគ្នាខាងលើ។
លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថាករណីក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចរបស់លោកធ្វើកាដកហូតវត្ថុតាង១ចំនួនទៀតដែលក្នុងនោះរួមមានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៏សថ្លាម៉ាទឹកកកពីក្រុមជនសង្ស័យបានចំនួន៨កញ្ចប់ក្នុងនោះគឺ២កញ្ចប់ធំនឹង៦កញ្ចប់តូចបន្ថែមទៀតរួមនឹងម៉ូតូ ម៉ាក់WAVEពាក់ស្លាកលេខ(កណ្តាល1L4670ចំនួន១គ្រឿងផងដែរ។
គួរបញ្ជាក់ផងដែរថាក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់លោកឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក្នុងកិច្ចប្រតិបត្តិការចំនួន២ករណីក្នុងថ្ងៃខែឆ្នាំតែមួយជាលទ្ធផលគឺកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានរបស់ស្រុកសង្គមថ្មីធ្វើការក្របួចបានក្រុមជនសង្ស័យពាក់ពន្ធ័នឹងរក្សាទុកនូវសារធាតុគ្រឿងញៀនបានចំនួន៦នាក់នឹងដកហូតសារធាតុគ្រឿងញៀនបានចំនួន៣៩កញ្ចប់ក្នុងនោះគឺ២កញ្ចប់ធំនឹង៣៧កញ្ចប់តូចរួមនឹងសម្ភារះមួយចំនួនទៀត។
បច្ចុប្បន្នក្រុមជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តតាមនិតិវិធីច្បាប់។