ខេត្តកណ្តាល៖ កងកម្លាំងសមត្ថកិច្ចបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង០៦នាទី នៅចំណុច ព្រៃត្រែងស្ថិតក្និងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ០១នាក់ឈ្មោះ ពុំ ចាន់រ៉ា ហៅ សុខនី ហៅ ម៉ឺន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ត្រី ទីលំនៅភូមិ កំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើករយៈពេល ០៤ខែពីបទប្រើប្រាស់គ្រឿងញៀននិងមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៧៦ដកបចខ/១៨ចុះថ្ងៃទី១៩.កញ្ញា.២០១៨ដោយចៅក្រមសើុបសួរ ទី សំណាង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី២២.៥.២០១៨ នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាងម្តងមកហេីយ ។
ករណីឃាត់ខ្លួននេះមានវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់( ធំ១កញ្ចប់តូច៣កញ្ចប់)និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី ។