គេហទំព័រ ខ្មែរថប់ញូស

Language

ករណីគ្រោះថ្នាក់ចរាចរគួរអោយរន្ធត់ បុរសពីអ្នកចេញពីក្លឹបមីតណាយ ផ្លូវវេងស្រេងបានធ្វើដំណើរដោយម៉ូតូមួយគ្រឿងជ្រុលទៅបុកទ្រូងផ្លូវបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់...!

ថ្ងៃ 04/04/2024 | ម៉ោង 05:30:00

ភ្នំពេញ៖ នៅវេលាម៉ោង៣:១០នាទីយប់ត្រូវនិងថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរមួយបានកេីតឡេីង គឺបុរសពីរនាក់ធ្វើដំណើរចេញពីរក្លឹបមីតណាយដោយម៉ូតូមួយគ្រឿងម៉ាកទ្រីមសង់០១៧ពាក់ស្លាកលេខកណ្តាល1V-1967 បានធ្វើដំណើរមកដល់ក្រោមស្ពានអាកាសជម្ពូវ័ន ក៍មានលិចមុខម៉ូតូក្មេងស្ទាវប្រហែល១០គ្រឿងបាន ដេញកាប់ជនរងគ្រោះហើយជនរងគ្រោះបានរត់គេចមកដល់មុខផែស្ងួតអ៊ុយញ៉ុងធ្វើអោយម៉ូតូជនរងគ្រោះជ្រុលទៅបុកឃឿនបណ្តាលឲ្យជនរងគ្រោះម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង រីឯជនរងគ្រោះម្នាក់ទៀតរបួសធ្ងន់ ក្រុមជនបង្ករឃើញជនរងគ្រោះដួលក៍នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់តែម្តង
ទីតាំងនៅលើផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ ដោយសហការី