គេហទំព័រ ខ្មែរថប់ញូស

Language

ផ្សាយឡេីងវិញ ចេញផ្សាយថ្ងៃទី 5 ខែមករាឆ្នាំ 2020 មកដល់ពេលនេះហើយសមត្ថកិច្ចនិងអាជ្ញាធរខេត្តសៀមរាបនៅតែរក្សាការស្ងៀមស្ងាត់មិនមានវិធានការចំពោះបនល្បែងសុីសងកត់កន្ទុយលេខឆ្នោត ថៃ.ឆ្នោតខ្មែរផ្ទះមួយនេះ.....

ថ្ងៃ 01/05/2020 | ម៉ោង 04:15:00

 

អាជ្ញាធរនិងសមត្ថកិច្ចនៅតែពុំមានចំណាត់ការចំពោះបនល្បែងសុីសងចាក់កន្ទុយលេខឆ្នោតមួយនេះតេីហេតុអ្វី

?
មេឆ្នោតមួយកន្លែងកំពុងបើកសុីសង យ៉ាងចំហរគេសង្ស័យថាអាចមានការឃុបឃិត ជាមួយសមត្ថកិច្ច ទើបគ្មានចំណាត់ការក្នុងការទប់ស្កាត់ ។

ខេត្តសៀមរាប ៖ ពីមួយថ្ងៃៗល្បែងសុីសង ឆ្នោត ឬ ហៅថាកន្ទុយ លេខ បានបើកលេង សុីសង យ៉ាងគគ្រឹកគគ្រេង នៅក្នុងក្រុង សៀមរាប ជាពិសេស មេឆ្នោតដ៍ធំ មួយកន្លែង កំពុងតែទទួលបើកសុីសង ដោយមិនញញើត ច្បាប់ ដែលមិនអនុញ្ញាត្តិ ឲ្យ មានល្បែងសុីសងកើតឡើងនោះ ទីតាំងមួយកន្លែង នៅ ខាងលិចផ្សារដើម ក្រឡាញ់ ជាប់ផ្ទះមេភូមិឈ្មោះជិន ណាវ័ន ស្ថិតនៅក្នុង សង្កាត់ គោក ចក ក្រុង និង ខេត្តសៀរាប មេឆ្នោតដ៍ធំមួយនេះ គេបានបើកលេង យូរមកហើយ មានមនុស្សជាច្រើនបានមក ចាក់ យ៉ាងកក់កុញ មហាជន បានដាក់ការសង្ស័យថា មេឆ្នោតដ៍ធំមួយនេះ ប្រហែលអាចមាន ខ្នង បង្អែក ដល់មហិមា ខ្លាំងខ្លាទើបបានជាបើក លេងបានមិនមានរំខាន ដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុង ក្រុង សៀមរាបសោះឡេីយ។

ពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែង ឆ្នោតនេះ បានឲ្យដឹងថា មេល្បែងបើកទទួល កត់ ឆ្នោត មួយនេះ បានបើកទទួលសុីសង យូរឆ្នាំមកហើយ តែអាជ្ញាធរមូលរដ្ឋានក្រុងនិងខេត្ត ពិសេសសមត្ថកិច្ចនៅទីនោះមិនដែលមានវិធានការចុះមកបង្រ្កាបករណីនេះឡើយ ពលរដ្ឋបានបន្តទៀតថា អាចនិងមានការឃុបឃិតគ្នា ជាលណ្ខៈ ផលប្រយោជន៍ ណាមួយ ដោយដោះដូរជាថ្នូរមិនបង្រ្កាប ឬបិទបាំងទីតាំងមួយនេះ  មិនតែប៉ុណ្ណោះ គេបានរាយការណ៍ឲ្យដឹងទៀតថា មិនត្រឹមតែទីតាំងល្បែង ឆ្នោតខាងលើនេះនោះទេ នៅមានទីតាំងបើកទទួសុីសង ឆ្នោតនេះ ជាច្រើនកន្លែងទៀត នៅក្នុង ក្រុងសៀមរាប ដែលគេបានបើកលេងដោយចំហរទៀតផង និយាយរួមគឺដូចផ្សារលក់ត្រីអញ្ជឹង.តេីផ្ទះបនល្បែងសុីសងមួយនេះគេអាងខ្នងអ្នកណា? ស័កប៉ុន្មាន? ផ្កាយប៉ុន្មាន?

មហាជនបានរិះគន់ចំៗទៅលើ អាជ្ញាធរ និងសមត្ថកិច្ច ថាអសមត្ថភាព ក្នុង ការបង្ក្រាប ល្បែងសុីសងមួយនេះជាពិសេស មេឆ្នោតដ៍ធំខាងលើនេះតែម្តង ចាប់ពីថ្នាក់មូលរដ្ឋាន រហូតដល់ថ្នាក់ខេត្ត គឺពុំបានយកចិត្តទុក្ខដាក់ បើទោះបីល្បែងមួយនេះបានកើតឡើងស្ទើគ្រប់ទីកន្លែង ក៍ដោយនោះ ជាពិសេស លោក ទៀ សុីហា អភិបាលខេត្តសៀមរាប និងលោក ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាបនិងលោក នួនពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនៅតែបន្ត រក្សាភាពស្ងៀមស្ងាត់ដ៍ដែរ មិនមានចំណាត់ការណាមួយចំពោះមន្រ្តីថ្នាក់ក្រោម បើទោះបីកន្លងមក បណ្តាញសារពត៍មានធ្លាប់បានចុះផ្សព្វផ្សាយ ជាញឹកញាប់អំពីករណី ល្បែង សុីសង ឆ្នោត នេះផងដែរ ក៍ដូចជាមេឆ្នោតខាងលើនេះ យ៉ាងណាក៍ដោយថ្នាក់ដឹកនាំខេត្ត.ក្រុង នៅតែមិនមានវិធានការចំពោះ មន្ត្រី ក្រោមឱវ៉ាត ដើម្បីចាត់តាំងបញ្ជូនកម្លាំង ចុះទប់ស្កាតល្បែងសីុសងនេះឡើយ  ឯណាទៅដែលហៅលក្ខណៈសម្បត្តិ 9 ចំណុចរបស់ ភូមិ ឃុំ មានសុវត្ថិភាពនោះ ពលរដ្ឋថាដោយសារតែមានល្បែងសុីសងកើតឡើង នេះទើប អំពើហង្សាជាច្រើនបានកើតឡើងក្នុងគ្រួសារ និងមានចោរ  លួច ចោរឆក់ ចោរប្លន់៘មានជារឿយៗផងដែរ៕

ដោយ ម៉ែន សុវណ្ណ ចាងហ្វាង(KTN)
អាស័យដ្ឋាន: ទីស្នាកការ.ភូមិសាលាកន្សែង.សង្កាត់ស្វាយដង្គំ.ក្រុងសៀមរាប.ខេត្តសៀមរាប
ទំនាក់ទំនងផ្តល់ពត៍មាន Tel 0312525880/016246905/095330977