ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកដឹកបន្លែនឹងត្រីយកទៅអោយម៉ូយការ
នៅឯម្តុំភ្នំប្រសិតបើកម៉ូតូកង់បីងងុយដេកខ្លាំងពេកបានជារេចង្កូតមកបុកគូទរថយន្តដឹកទឹកកកចំពេញទំហឹងបណ្តាលអោយបោកក្បាលស្លាប់តែម្តង។ហេតុការណ៍នេះបានកើតឡើងនៅវេលា
ម៉ោង៥នឹង៣០នាទីទាបភ្លឺឈានថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរនឹងយឺត្រីគីឡូ៩ស្ថិតនៅក្នុងក្រុម១ភូមិ៣សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញរថយន្តមួយគ្រឿងម៉ាកហុីនយេនដាយកូរ៉េដឹកទឹកកក់ពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខកណ្តាល2A-1939 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ឈប់រថយន្តក្បែរក្បាលទៅជើងខណពេលដែលកើតហេតុខាងលើនេះក៏ស្រាបតែមានបុរសម្នាក់មានឈ្មោះសុីមមេនភេទប្រុសអាយុ47ឆ្នាំស្នាក់នៅម្តុំចំការដូងសង្កាត់ដង្កោខណ្ឌដង្កោមានស្រុកកំណើតនៅភូមិរំចេកឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែងហើយគាត់បើកម៉ូតូកង់បីដឹកបន្លែរបស់គាត់
គោលបំនងដឹកយកទៅអោយម៉ូយនៅឯម្តុំភ្នំប្រសិតក៏ធ្វើដំណើរមកតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងលុះដែលបើកមកដល់ចំណុចខាងលើក៏ស្រាបតែជនរងគ្រោះគាត់ងងុយដេកដោយសារតែដឹកបន្លែចេញមកពីម្តុំចំការដូងហើយ
មួយណារថយន្តដឹកទឹកកកគាត់ឈប់អត់មានដាក់អីសំគាល់ទើបជ្រុលបុកចំគូទក្រោយបណ្តាលអោយរងការខូចខាតម៉ូតូរួញក្បាលចូលគ្នាហើយធ្លាក់បន្លែនឹងត្រីពេញចញ្ចើមផ្លូវរីឯជនរងគ្រោះវិញបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំនែកឯម្ចាស់អ្នកបើកបររថយន្តដឹកទឹកកកវិញទុករថយន្តចោលហើយរត់គេចខ្លួនបាត់ស្រមោល។ក្រោយពេលកើតហេតុខាងលើនេះរថយន្តនឹងម៉ូតូត្រូវបាន
សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយទៀតចំនែកឯសពជនរងគ្រោះវិញត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើតខេត្តព្រៃវែង៕