ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក៏ដូចជាលោកគ្រូ អ្នកគ្រូនៅសាលារៀនគំរូ ស្រុកសូត្រនិគម សំណូមពរដល់អាជ្ញាធរពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើមេត្តាជួយពិនិត្យមើលក្រុមរថយន្តដឹកដីដែលបើកបរក្នុងល្បឿនលឿនយ៉ាងអាណាធិបតេយ្យ តាមបណ្ដោយផ្លូវ ក្នុងស្រុកសូទ្រនិគមផង។
បងប្អូនបានប្រាប់មកបណ្តាញព័ត៍មានយើងឱ្យដឹងថា ពួកគាត់មានការព្រួយបារម្ភ អំពីបញ្ហានេះណាស់ ដែលមានរថយន្តដឹកដីធំៗបើកបរក្នុងល្បឿនលឿនៗ អាចនិងបង្ករអោយមានហានិភ័យកើតឡើងនៅករណីគ្រោះថ្នាក់ចរាចរណ៍ ណាមួយដល់អាយុជីវិត មនុស្សជាពិសេសនោះសិស្សសាលាតូចៗពេលដល់ម៉ោងចេញពីសាលារៀនយ៉ាងកកកុញនៅតាមបណ្ដោយដងផ្លូវនិងឆ្លងកាត់ផ្លូវ ក្រុមរថយន្ត ដឹកដីទាំងនោះបានបើកបរមានល្បឿនលឿនគួរអោយស្រៀវសាច់ក្នុងខណៈដែលសិស្សានុសិស្សទាំងអស់កំពុងតែចេញពីសាលារៀនម្យ៉ាងផ្លូវក៏មានសភាពចង្អៀតផងដែរ។
ប្រភពពីប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃក្រុមរថយន្តដឹកដីខាងលើនេះបានដឹកចេញពីចំណុច ភូមិ ដានរុន រួចឆ្លងកាត់មកតាមផ្លូវ គោកមនខាងជើង និងគោកមនខាងត្បូង ក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ក្រុមអាជីវកម្មដឹកដីនេះមិនត្រូវបាន ស្គាល់ឈ្មោះ ម្ចាស់នោះឡើយ ពួកគាត់បានសំណូមពរ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយអន្តរាគមន៍ ចំពោះក្រុមរថយន្តទាំងនេះផងដើម្បីជៀសវាំងគ្រោះថ្នាក់ណាមួុយបានកើតឡើងជាយថាហេតុផ្ដើមចេញពីអ្នកបើកបរមិនបានប្រុងប្រយ័ត្នផងនោះ។
ផ្សាយចេញថ្ងៃទី 2 ខែមករាឆ្នាំ 2020