គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងការិយាល័យប្រឆាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនមនុស្ស៥នាក់

ថ្ងៃ 03/09/2020 | ម៉ោង 09:15:00

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមគោលនយោបាយភូមិ ឃុំមានសុវត្តិភាពលរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងការិយាល័យប្រឆាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់ វិធានការជំនាញបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹម ដើម្បីថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ប្រគល់ជូនភាពសុខុមរម្យនា ដល់ប្រជាពលរដ្ឋ រស់នៅជៀសផុត ពីការគំរាមកំហែងបង្ករឲ្យការភ័យខ្លាច នៃបទល្មើសគ្រឿងញៀន។

ករណីគ្រឿងញៀនជាថ្នាំឆ្កួតបំពុលស្មារតីមនុស្សឲ្យលែងដឹងខុសដឹងត្រូវ មិនស្គាល់អំពើល្អ អំពើអាក្រក់ លែងស្គាល់សាច់
ញាតិ បង ប្អូន មិត្ត និងមនុស្សជាទីស្រឡាញ់
ជុំវិញខ្លួនឡើយ ដូច្នេះហើយរាជរដ្ឋាភិបាល 
បានយកចិត្តទុកដាក់ចេញនូវយុទ្ធនាការ
ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនដំណាក់
កាលនីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន មិនឲ្យរីករាលដាល តាមមូលដ្ឋាននានាក៍ដូចជាក្នុងសង្គមទាំងមូល

ថ្ងៃ សៅរ៍ ១៤កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៣០ នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនញៀន ០១ករណី នៅចំណុច ភូមិ តាអោក ឃុំ ឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ។

 នៅក្នុងខណ:ពេលដែលជនសង្ស័យ កំពុងតែប្រើប្រាស់សារធាតុញៀនខុសច្បាប់ ក្នុងនោះកងកម្លាំង ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ 
(មេក្លោងជួញដូរចំនួន ០១ នាក់និង ០៤ នាក់ 
ទៀតជាអ្នកប្រើប្រាស់)មាន៖

១-ឈ្មោះ សឿ  ចាន់  ភេទ ប្រុស អាយុ ២៥ ឆ្នាំ 
២-ឈ្មោះ សឺ សុខចិត្រ  ភេទ ប្រុស អាយុ ១៨ឆ្នាំ
 រស់នៅភូមិ តាអោក ឃុំ ឈូក ស្រុក ប្រាសាទសំបូរខេត្តកំពង់ធំ

៣-ឈ្មោះ ចាន់ ហស្ប ភេទប្រុសអាយុ២១ ឆ្នាំ
រស់នៅភូមិ ប្រាសាទ ឃុំ ឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។

៤-ឈ្មោះ សៀង ចៀនភេទ ប្រុស អាយុ២៨ឆ្នាំ 
រស់នៅភូមិ ចំរេះ ឃុំ គោល ស្រុប្រាសាទសំបូរ 
ខេត្តកំពង់ធំ ។

៥-ឈ្មោះ ឆេន  ប៊ូរ៉ា  ភេទ ប្រុស អាយុ  ២២ឆ្នាំ 
រស់នៅភូមិ វាលវែង ឃុំ ឈូក ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៍ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០៧ កញ្ចប់ មានទម្ងន់ ៤១.២ ក្រាម ទូរស័ព្ទដៃចំនួន ០២  គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់ សារធាតុញៀនមួយចំនួន ។

ករណីខាងនេះសមត្ថភាពជំនាញ បាននាំខ្លួន
ជនសង្ស័យ និងវត្ថុតាង មកកាន់ការិយាល័យ
ប្រឆាំងគ្រឿងញៀង នៃស្នងការដ្ឋាននគរបាល
ខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕