គេហទំព័រ ខ្មែរថប់ញូស

Language

មេឈ្មួញដឹកជញ្ជូនឈេីខុសច្បាប់តាមគោយន្តកន្រ្តៃនៅតែមានសកម្មភាពជាហូរហែរសមត្ថកិច្ចជំនាញអសមត្ថភាពក្នុងការបង្រ្កាប.....

ថ្ងៃ 02/18/2020 | ម៉ោង 08:00:00

ខេត្តឧត្តរមានជ័យ៖ មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ប្រភេទលេខពីរ តាមគោយន្តកន្ដ្រៃតែងតែដឹកជញ្ជូនសឹងតែរៀងរាល់យប់ ចេញពីចំណុចព្រៃភ្នំពល់ យកទៅស្ទុបទុកនៅក្នុងភូមិ អូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង
ប្រាសាទ ខេត្តឧត្តរមានជ័យ យ៉ាងអនាធិបតេយ្យ សមត្ថកិច្ចជំនាញឬអាជ្ញាធរមូលដ្ឋាននៅទីនោះមិនមានវិធានការបង្ក្រាបទប់ស្កាត់សោះឡេីយ៕

ប្រជាពលរដ្ឋជាច្រើនបានរិះគន់ចំៗទៅលេីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញក្នុងស្រុកត្រពាំងប្រាសាទថា អសមត្ថភាពក្នុងការបង្រ្កាបឈ្មួញទាំងនេះហេីយក៍សូមធ្វើការអំពាវនាវនិងសំណូមពរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន សូមឯកឧត្តម មេត្តាមានចំណាត់ការណ៍ក្ដៅចំពោះអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញថ្នាក់ក្រោមឲ្យចាត់វិធានការចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់ខាងលេី របស់ក្រុមឈ្មួញដែលមានជាច្រើនកន្លែងយ៉ាងអនាធិបតេយ្យ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យផងទាន៕