ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្ពានថ្ម ស្ថិតក្នុងភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ ០២ នាក់(ប្រុស)។
១/.ឈ្មោះ កៅ សុភា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ
២/.ឈ្មោះ ផន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ព្រមដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ០៥ កញ្ចប់(ធំ ០៣កញ្ចប់) ទូរស័ព្ទដៃ ០៤ គ្រឿង និងសម្ភារមួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ។