គេហទំព័រ ខ្មែរថប់ញូស

Language

កូនប្រសារស្រវឹងត្នោតជូរ ជេរប្រមាថឪពុកក្មេកទ្រាំពុំ បានទាញពូថៅកាប់ដេកស្លាប់ក្នុងថ្លុកឈាម នៅឃុំឈូកស ក្នុងស្រុកកំពង់ត្រឡាច

ថ្ងៃ 09/01/2023 | ម៉ោង 11:15:00

ខេត្តកំពង់ឆ្នាំង៖ កូនសារម្នាក់ត្រូវឪពុកក្មេកខឹងទប់អារម្មណ៍មិនបានទាញពូថៅកាប់បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈនាំគ្នាផឹកត្នោតជូរស្រវឹងមិនព្រមដេកពួន ហើយជេរប្រមាថរូបគាត់។

ករណីឃាតកម្មនេះនៅម៉ោងប្រមាណ២១និង១៥នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលា នៅចំណុចផ្ទះឈ្មោះធៀន ចំរើន ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កូនស្រីរបស់ជនសង្ស័យឈ្មោះជា ចិន្ថា រៀបរាប់ឲ្យដឹងថា៖ មុនពេលកើតហេតុឈ្មោះឯក សីហា ( ជនរងគ្រោះ )បានទៅរកទិញទឹកត្នោតជូរបានចំនួនបីសូរនាំគ្នាអង្គុយផឹកក្រោមដើមស្វាយក្បែរផ្ទះមានគ្នាប្រហែល៤ទៅ៥នាក់ នាំគ្នាអង្គុយផឹករហូតដល់ម៉ោង១៩និង១៥នាទី ឈ្មោះឯក សីហា និងឈ្មោះចាយ ចាន់ ត្រូវជាបងប្អូនសាច់ថ្លៃច្រៀងលេងនិងផឹកបន្ត ហើយក៏បានឈ្លោះប្រកែកគ្នា ម្តាយក្មេកឃើញកូនប្រសារទាំងពីរនាក់ឈ្លោះគ្នាក៏បានដឹកដៃកូនប្រសារ ឈ្មោះចាយ ចាន់ ទៅផ្ទះវិញនៅស្រុករលាប្អៀរបាត់ទៅនៅតែជនរងគ្រោះតែឯង។

ជនរងគ្រោះដើរទៅផ្ទះវិញដែរ ដោយស្ថានភាពស្រវឹង ខណៈ
នោះបានឮសំលេងឈ្លោះប្រកែកគ្នាជាមួយឈ្មោះស៊ឹម សុខគា ត្រូវជាឪពុកក្មេក វិញម្តង!ហើយក៏ស្ងាត់ឈឹង។ដោយមានការសង្ស័យកូនស្រីរបស់ជនសង្ស័យឈ្មោះជា ចិន្ថា បានដើរ
មកមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើគ្រែក្នុងបន្ទប់ទៅហើយ ក៏បានរាយការណ៍ជូនសម្ថកិច្ចភ្លាមតែម្តង។  

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា៖ ករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យឈ្មោះស៊ឹម សុខគា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបបកសិករ រស់នៅភូមិឃុំ កើតហេតុខាងលើ។ និងជនរង
គ្រោះ ឈ្មោះឯក សីហា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់
ដូរ រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាមការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចបញ្ជាក់ថា៖សាកសព ចំ( កនិងគល់ថ្គាម ) ចំនួន០៩កន្លែង និងវត្ថុតាងពូថៅ នៅ
កន្លែងកើតហេតុ។

 ដោយឡែកជនសង្ស័យរត់គេចខ្លួនបានមួយយប់ លុះព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានស្រាវជ្រាវឃាត់ខ្លួនបានតែម្ដង។

តាមចម្លើយជនសង្ស័យ សារភាពថាពិតជាបានកាប់ជនរង
គ្រោះពិតប្រាកដមែន មូលហេតុមកពីទប់អារម្មណ៍មិនបាន នៅពេលកូនប្រសារជេរប្រមាថខ្លួនជាមនុស្សចាស់។

 បច្ចុប្បន្នសពប្រគល់ជូនក្រុមគ្រួសារ ដោយឡែកជនសង្ស័យឃុំខ្លួន និងអនុវត្តបន្តតាមនិតិធី៕