កំពង់ធំ៖មានករណីគ្រោះថ្នាក់ចរាចរបានកេីតឡេីងរវាងរថយន្តនិងមូ៉តូយ៉ាងហោចណាស់បណ្តាលឲ្យអ្នកបេីកបរមូ៉តូស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ត្រូវដឹកទៅមន្ទីពេទ្យសង្គ្រោះបន្ទាន់ ករណីនេះបានឡេីងនៅចំណុចតាមដងផ្លូវស្ថិតក្នុងភូមិចុងដូង ឃុំបារាយណ៍ ស្រុកបារាយណ៍ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារថយន្តនេះមានផ្ទុកឈេីឃ្លុំខុសច្បាប់ចំនួនប្រហែល១០ដុំ ត្រូវបានម្ចាស់ទម្លាក់ចោលហេីយបេីករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង៕ ដោយហាក់ បារាំង