ខេត្តកំពង់ធំ៖ ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតស្រុកសណ្តាន់ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ក្នុងនោះផងដែរក៍មានការអញ្ជើញចូលរួម
ពីលោកជំទាវ ZhongJie ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅកម្ពុជាអមដំណើរដោយឯកឧត្តមងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំក្នុងការអញ្ជើញចូលរួមកម្មពិធីបើកការដ្ឋានជាផ្លូវការនេះឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាគ្រឿងចក្រជានិមិត្តរូបនៃគម្រោងអភិវឌ្ឍន៍អាងទឹក
ឃុំដងកាំបិត ក្នុងភូមិស្រែកខ្សាច់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំថោះ ទោស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី០១ ខែ កុម្ភៈឆ្នាំ២០២៤ នៅក្នុងពិធីនេះដែរឯកឧត្តមងួនរតនៈអភិបាលខេត្តកំពង់ធំបានអញ្ជើញរាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ធំ ជូនអង្គពិធីព្រមទាំងមានប្រសាសន៍លើកឡើងថាការបើកការដ្ឋានសាងសង់អាងទឹកដងកាំបិតនាពេលនេះនិងក្លាយទៅជាការដ្ឋានសាងសង់អាងទឹកដងកាំបិតនាពេលខាងមុខនេះនឹងក្លាយទៅជា ចំណែកដ៏សំខាន់មួយក្នុងការជំរុញសក្កដានុពលវិស័យកសិកម្មក្នុងខេត្តកំពង់ធំនិងខេត្តនានាដែលពាក់ព័ន្ធ ឱ្យកាន់តែរីកចម្រើនជាពិសេសគឺការចូលរួមជំរុញ
ការអនុវត្តគោលការណ៍គោលនយោបាយជំរុញផលិតផលស្រូវនិងការនាំចេញអង្កររបស់រាជរដ្ឋាភិបាលឲ្យកាន់តែប្រសិទ្ធភាពលើលពីនេះក្រោយពីសំណង់នេះត្រូវបានបញ្ចប់វាមិនត្រឹមតែជាកន្លែងសម្រាប់ស្តុបទុកទឹកប្រើប្រាស់នារដូវប្រាំងប៉ុណ្ណោះទេវាថែមទាំងដើរតួនាទីយ៉ាងសំខាន់។ក្នុងការកាត់បន្ថយសន្ទុះនៃទឹកជំនន់នៅរដូវវស្សាទៀតផងម្យ៉ាងវិញទៀតសំណង់អាងទឹកនេះអាចនឹងខ្លាចទៅជាតំបន់ទេសចរណ៍លំហែកំសាន្តដែលជាប្រភពចំណូលរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ជាមួយគ្នានេះផងដែរឯកឧត្តម ថោ ជេដ្ឌា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមថ្លែងថាខេត្តកំពង់ធំនិងទទួលបានសមិទ្ធផលថ្មីក្នុងវិស័យធនធានទឹកក្រោមគម្រោងហិរញ្ញប្បទានសម្បទាននិងគម្រោងជំនួយកិច្ចសហការបច្ចេកទេសរបស់ប្រជាមានិតចិនតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាសំណង់នៃការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងស្ថាធារណរដ្ឋមានិចចិន។ហើយការសាងសង់អភិវឌ្ឍន៍អាងទឹកដងកាំបិតនៅពេលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការគ្រប់គ្រងទឹកដើម្បីធានាផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្ម ព្រមទាំងធានាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងក្នុងផ្នែកឧស្សាហកម្មដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិស្ដីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថាគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតមានសំណង់សំខាន់ៗដូចជា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតទំនប់ស្ទាក់ទឹកសំណង់បង្ហៀរទឹកទំនប់បេតុងនិងផ្លូវចូលទីតាំងទំនុំសំណង់ដែលបានផ្ដល់អត្ថប្រយោជន៍ដ៏ស្រុកទាំង 6 ក្នុងខេត្តកំពង់ធំរួមមានស្រុកបារាយណ៍សណ្ដាន់ សន្ទុកស្ទោង កំពង់ស្វាយ និងប្រាសាទសំបូរ រួមទាំងស្រុករវាង ស្រុកជ័យសែនក្នុងខេត្តព្រះវិហារទៀតផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថាទន្ទឹងនិងកត្តាវិជ្ជមានខាងលើនេះផលប៉ះពាល់មួយចំនួនតូចអាចនឹងកើតមានឡើង ផងដែរ ដែលទាមទារការយោគយល់និងអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ការដ្ឋានសំណង់ រួមជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំមួយចំនួនក្នុងស្រុកសណ្ដាន់នេះផ្ទាល់និងឃុំមួយចំនួនទៀតស្រុករវាងស្រុកជីសែនខេត្តព្រះវិហារ
ទំនប់ត្រូវបានសាងសង់ឡើងដើម្បីគ្រប់គ្រងបរិមាណទឹកនិងការកែលម្អបរិស្ថានទឹកទំនប់ត្រូវបានសាងសង់ឡើងដើម្បីគ្រប់គ្រងបរិមាណទឹកនៅក្នុងទឹកខ្ពស់ និងរយៈពេលទឹកទាបនៃឆ្នាំផ្ដល់ទឹកស្រោចស្រព្យនៅតំបន់ខាងក្រោមបង្កើតទិន្នផលស្រូវកម្រិតទឹកធម្មតាគឺ35.00m ដែលមានទំហំធម្មតាគឺ308.78លានm3 ដឹងទំហំផ្ទុកបទប្បញ្ញត្តិគឺ307.02លានm3
ផ្ទៃដីស្រោចស្រពៃគម្រោងបាតទន្លេមានចំនួន131.323ហិតា
ការសាងសង់គម្រោងរួមមានទំនប់ចលនាសម្ព័ន្ធបញ្ចេញទឹកអាងស្តុបទឹកសម្រាប់ផលិតផលថាមពលអគារគ្រប់គ្រងផ្លូវទឹកចូលជាដើមប្រវែងកំពូលគឺ1136ម៉ែត្យនិង1188ម៉ែត្យ
ចលនាសម្ព័ន្ធបញ្ចេញទឹកគឺជារោងចក្របង្ហូរដែលត្រូវបានរៀបចំហដែលមានទ្វារសម្រាប់គ្រប់គ្រង។ទំនប់ទឹកមាន 21 រ៉ុនហើយវាជាទំនប់ទឹកបើកចំហដែលមានទ្វារសម្រាប់គ្រប់គ្រងទំនប់ទឹកមាន 21 ហើយទទឹងរកនីមួយៗមាន 12 ម៉ែត្រប្រវែងដើមគឺ 306ម៉ែត្រទំហំបេតុងមិនហូរលិចស្ថិតនៅខាងស្ដាំនៃចលនាសម្ព័ន្ធបង្ហូរទឹកជំនន់ហើយប្រវែងទទឹង 50 ម៉ែត្រ បណ្ដាញទឹកចំនួន 3 សម្រាប់បង្វែរការផលិតថាមពលត្រូវបានរៀបចំនូវក្នុងតំបន់ទំនប់មិនបង្ហូរ
ការសាងសង់អាងស្តុបទឹកដងកាំបិតមានរយៈពេលសាងសង់កិច្ចសន្យាគឺ 48 ខែ៕សូមអរគុណ