គេហទំព័រ ខ្មែរថប់ញូស

Language

រំលោភកូនស្រី បានសម្រេចពីរដងខណះប្រពន្ធទៅធ្វើការរោងចក្រ !

ថ្ងៃ 08/31/2021 | ម៉ោង 07:15:00

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់
បន្ទាប់ពីត្រូវបានប្រពន្ធរបស់ខ្លួនដាក់ពាក្យប្តឹង ពីបទ រំលោភសេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ដែលជា​អនីតិជន។​

​យោង​តាមពាក្យបណ្ដឹង​របស់​ឈ្មោះ អ ស ម ! ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២១ បានមក​ដាក់ពាក្យ​បណ្តឹង​ប្ដឹង​លើ​ឈ្មោះ​ វ៉ាង សីហា​ក់ ! ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ ស្រុក​មោងឫស្សី ដែកត្រូវជា​ប្តី​ចុង​ ថា៖​បាន​ចាប់រំលោភ​លើ​កូនស្រី​របស់ខ្លួន​ឈ្មោះ ស ស ល ! អាយុ​១៣​ឆ្នាំ រស់នៅក្នុង​បន្ទុក នៅ​ស្រុក​មោងឫស្សី បាន​សម្រេច​ចំនួន​០២​លើក​ខណះដែលបានចេញទៅធ្វើការរោងចក្រ។

ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​រួចមក ជនសង្ស័យ​បាន​សារភាពថា៖ នៅពេលដែល​ប្រពន្ធ​របស់ខ្លួន​ទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​នៅភ្នំពេញ ដោយ​ទុក​កូនស្រី​ឲ្យ​នៅ​ជាមួយ​បង​ធម៌​រួចមក ខ្លួន​ក៏បាន​លួងលោម​ឲ្យ​កូនស្រី​មក​ដេក​ផ្ទះ​វិញ ដោយបាន​ល្បួង​រំលោភ​បានសម្រេច​ចំនួន​២​លើក នៅ​លើក​ទី​១ គឺ​នៅក្នុង​ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១២​យប់ នៅ​នឹង​ផ្ទះ​របស់ខ្លួន​និង លើក​ទី​២ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១១យប់ ចំណុច​កន្លែង​ដដែល។​​ បន្ទាប់ពីសួរនាំរួច បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី៕