គេហទំព័រ ខ្មែរថប់ញូស

Language

ម៉ូតូម៉ូតូ ២គ្រឿងរបស់ក្រុមហ៊ុនដឹកជញ្ជូន បុកម៉ូតូក្រុម ហ៊ុនដឹកជញ្ជូនដូចគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងពីរ...

ថ្ងៃ 09/14/2021 | ម៉ោង 03:15:00

ភ្នំពេញ÷ម៉ូតូក្រុមហ៊ុនដឹកជញ្ជូនមួយគ្រឿងបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូក្រុមហ៊ុនដឹកជញ្ជូនមួយគ្រឿងទៀតជ្រុលល្បឿនទៅបុកពេញទំហឹង រងរបួសធ្ងន់ស្រាលបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូដឹកជញ្ជូនរបស់ក្រុមហ៊ុន ម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-2609 បើកតាមបណ្តោយផ្លូវR8 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវR8  កែងផ្លូវបេតុង ដេលជាកន្លែងកើតហេតុ គាត់ក៏បានបត់ឆ្វេង ពេលកំពុងបត់ ស្រាប់តែមានម៉ូតូក្រុមហ៊ុនដឹកជញ្ជូនមួយគ្រឿងទៀត មិនបញ្ជាក់ឈ្មោះក្រុមហ៊ុន ម៉ាក SUZUKI let’s ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 1P-4812 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវR8 ក្នុងទិសដៅពីជើងទៅត្បូង ឆ្ពោះទៅមុខត្រង់ ជ្រុលល្បឿនបុកគ្នាពេញទំហឹង បណ្តាលរងរបួសធ្ងន់ស្រាលបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ។ 

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូទាំង២ ទៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕