គេហទំព័រ ខ្មែរថប់ញូស

Language

------------------------------------ ចាំមើលថាតើមេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ដុះស្លែឈ្មោះ(ហាក់)រួចពីសម្លាញ់ច្បាប់ដែរឬទេ?

ថ្ងៃ 12/20/2019 | ម៉ោង 07:45:00

ចេញផ្សាយថ្ងៃទី 20 ខែធ្នូឆ្នាំ 2019
ខេត្តសៀមរាប÷ មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ដុះស្លែឈ្មោះ(ហាក់)មិនខ្ចីខ្លាចនឹងសំណាញ់ច្បាប់សោះឡេីយ បេីទោះបីកន្លងមកគណ:កម្មាធិការជាតិបង្រ្កាបបទល្មេីសធនធានធម្មជាតិដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបាននិងកំពុងបេីកកិច្ចសហប្រតិបត្តការបង្រ្កាបបទល្មេីសធនធាន
ធម្មជាតិគ្រប់បណ្តាខេត្ត.ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជាយ៉ាងណាក៏ដោយក៍នៅមានបទល្មើសដឹកជញ្ជូនព្រៃឈើយ៉ាងសកម្មនៅតែបន្តសកម្មភាពឥតឈប់ឈរ ជាក់ស្ដែងជារៀងរាល់ថ្ងៃរាល់យប់គេសង្កេតឃើញរថយន្ត 1 គ្រឿងម៉ាក nissan ពាក់ស្លាកលេខខេមរៈភូមិន្ទ 022.6286ពណ៌ត្រេអី តែងតែដឹកជញ្ជូនឈេីខុសច្បាប់ឆ្លងកាត់ស្នាក់ការបរិស្ថានអូរថ្មដាប់និងស្នាក់ការរដ្ឋបាលព្រៃឈេីបឹងមាលា.ស្រុកស្វាយលេីខេត្តសៀមរាបបានយ៉ាងត្រជាក់ចិត្ត
ផ្តេីមចេញពីជំនាញតាមបណ្តោយដងផ្លូវដូចចំណុចខាងលេីកំពុងរក្សាភាពស្ងាត់ស្ងៀម ដោយហេតុថា អ្នកទាំងនោះអាចនិងកំពុងទទួលលាភសក្ការ:ពីមេឈ្មួញបទល្មេីសព្រៃឈេីជេីងខ្លាំងឈ្មោះ(ហាក់)ក៍អាចថាបាន។
ទំនាក់ទំនងពត៍មានtel:0312525880