គេហទំព័រ ខ្មែរថប់ញូស

Language

ក្នុងនាមអនុប្រធានប្រចាំការ​ និងជាអភិបាលស្រុកប្រាសាទបាគង​ ​កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៩​ម្សិលមិញនេះ​ ខ្ញុំបាទបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារវេទិកាថ្នាក់ជាតិរបស់ស្រុកប្រាសាទបាគងប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីភាព

ថ្ងៃ 12/28/2019 | ម៉ោង 03:30:00

លទ្ធផលនៃការរៀបចំវេទិកាសាធារណៈថ្នាក់ជាតិស្រុកប្រាសាទបាគងឆ្នាំ២០១៩​កន្លងមក បានចំនួន ៤លើក នៅឃុំកណ្តែក ឃុំអំពិល ឃុំបាគង និងឃុំមានជ័យ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៧៥៣នាក់ ស្រី៩១៦នាក់ សំណួរនិងសំណូមពរដែលបានលើកឡើងមានចំនួន​៧៨សំណួរនិងសំណូមពរ ។ សំណួរនិងសំណូមពរភាគច្រើនពាក់ព័ន្ធនិងការស្នើសុំអនុញ្ញាតិសាងសង់ផ្ទះនៅតំបន់១និងតំបន់២​ ដែលគ្រប់គ្រោងដោយអាជ្ញាធរជាតិអប្សរា បញ្ហារអគ្គីសនី និងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ។​ 

តាមការគ្រោងទុក នៅ​ឆ្នាំ​២០២០​ វេទិកាសាធារណៈថ្នាក់ជាតិ​ នឹងត្រូវអនុវត្តរៀបចំបន្តទៀត​ នៅតាមបណ្តារឃុំ​ ដែលមិនទាន់បានរៀបចំធ្វើវេទិកាថ្នាក់ជាតិនេះនៅឡើយ។​ ​

ផ្អែកតាមយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្នុងខែមករា ឆ្នាំ​២០១៤ កន្លងទៅ​ រាជ​រដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុង​គោលបំណង​ ដើម្បីត្រួតពិនិត្យ​ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៦ បានអនុវត្តបេសសកម្មរបស់ខ្លួនជាបន្តទៀត សំដៅលើកកំពស់គណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចល្អ ធ្វើយ៉ាងណាអោយរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានថ្នាក់ខេត្ត ស្រុក ឃុំ ផ្តល់នូវសេវាសាធារណៈ ក៏ដូចជាសេវារដ្ឋបាល​អោយបានល្អបន្ថែមទៀត​ ធានាបាននូវការអភិវឌ្ឍន៍​រីកចំរើននៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងបង្ខិតរដ្ឋបាលមកជិតប្រជាពលរដ្ឋនិងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ដកស្រង់ពីអត្ថបទលោកសូរ ប្លាតុង

 

 

 

Watch Video

Flight Accident

Cambodia Attractions

Angkor Wat, Kingdom of Wonder