គេហទំព័រ ខ្មែរថប់ញូស

Language

អស់ពីបំផ្លិចបំផ្លាញដេីមធំមកបំផ្លាញដេីមតូៗទៀតរថយន្តខ្នាតយក្ស ២ គ្រឿងដឹកអុសប្រភេទកូនឈើស្រស់ៗត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្រីស្នំ

ថ្ងៃ 12/30/2019 | ម៉ោង 08:15:00

 

សៀមរាប) នៅរសៀលថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០១៩ នេះ មេឈ្មួញរកស៊ី ដឹកអុសប្រភេទកូនឈើស្រស់ៗឈ្មោះចែមុំ ត្រូវបានពលរដ្ឋលើកឡើងថាជាមេឈ្មួញរកស៊ីដុះស្លែជាយូរណាស់មកហើយមិនដែលឃើញមានតន្ត្រីជំនាញណាម្នាក់ធ្វើការទប់ស្កាត់និងបង្ក្រាបបានម្ដងណាឡើយ រហូតមកទល់បច្ចុប្បន្ននេះ ន្ទាប់តែបានឃើញម្តង។

រថយន្តខ្នាតយក្ស ២ គ្រឿងដឹកអូសប្រភេទកូនឈើស្រស់ៗដឹកចេញពីភូមិរាជជន្ទល់ ឃុំស្រែខ្វាវស្រុកអង្គរជុំខេត្តសៀមរាប ឆ្លងកាត់ស្រុកស្រីស្នំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសហការជាមួយរដ្ឋបាលព្រៃឈើធ្វើការឃាត់រថយន្តខ្នាតយក្ស ២ គ្រឿងនេះបញ្ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្រីស្នំ  ក៏ប៉ុន្តែត្រឹមសម្រួលធ្វើកិច្ចសន្យាមិនឱ្យដឹកបន្តតែប៉ុណ្ណោះ។

 

 

ពលរដ្ឋរងចាំមើលបន្តថា តើមេឈ្មួញដុះស្លែរូបនេះបន្ទាប់ពីធ្វើកិច្ចសន្យាហើយ តើអាចដឹកអូសប្រភេទកូនឈើស្រស់ៗនេះបានបន្តទៀត ឬក៏យ៉ាងណា។