សៀមរាប) នៅរសៀលថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០១៩ នេះ មេឈ្មួញរកស៊ី ដឹកអុសប្រភេទកូនឈើស្រស់ៗឈ្មោះចែមុំ ត្រូវបានពលរដ្ឋលើកឡើងថាជាមេឈ្មួញរកស៊ីដុះស្លែជាយូរណាស់មកហើយមិនដែលឃើញមានតន្ត្រីជំនាញណាម្នាក់ធ្វើការទប់ស្កាត់និងបង្ក្រាបបានម្ដងណាឡើយ រហូតមកទល់បច្ចុប្បន្ននេះ
រថយន្តខ្នាតយក្ស ២ គ្រឿងដឹកអូសប្រភេទកូនឈើស្រស់ៗដឹកចេញពីភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ឆ្លងកាត់ស្រុកស្រីស្នំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសហការជាមួយរដ្ឋបាលព្រៃឈើធ្វើការឃាត់រថយន្តខ្នាតយក្ស ២ គ្រឿងនេះបញ្ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្រីស្នំ ក៏ប៉ុន្តែត្រឹមសម្រួលធ្វើកិច្ចសន្យាមិនឱ្យដឹកបន្តតែប៉ុណ្ណោះ។
ពលរដ្ឋរងចាំមើលបន្តថា តើមេឈ្មួញដុះស្លែរូបនេះបន្ទាប់ពីធ្វើកិច្ចសន្យាហើយ តើអាចដឹកអូសប្រភេទកូនឈើស្រស់ៗនេះបានបន្តទៀត ឬក៏យ៉ាងណា។ដោយ សុ វណ្ណចាងហ្វាង(KTN)