ខេត្តព្រះវិហារ:តាមប្រភពពីប្រជាពលរដ្ឋបានខ្សឹបប្រាប់ឲ្យដឹងថា មានរថយន្តមួយគ្រឿងពាក្យស្លាកលេខ2A5369 ពណ៌ប្រផេះម៉ាកស្រដៀង toyotaបានដឹកជញ្ជូនឈើខុសច្បាប់ចេញមកពីខេត្តព្រះវិហារគោលដៅឆ្ពោះទៅខេត្តសៀមរាបជារៀងរាល់យប់សមត្ថកិច្ចនៅតាមដងផ្លូវពុំមានការបង្រ្កាប គួរបញ្ជាក់បន្ថែមផងដែរថាចំពោះម្ចាស់រថយន្ដដែលជាអ្នកដឹកបទល្មើសយើងពុំបានស្គាល់ឈ្មោះតែប្រជាជនស្គាល់រថយន្តយ៉ាងច្បាស់ក្នុងករណីដឹកជញ្ជូនបទល្មើសព្រៃឈើ នៅក្នុងខណ:នេះផងដែរ
នាយប់ថ្ងៃទី 30 ខែធ្នូឆ្នាំ 2019វេលាម៉ោង 12 15 នាទីរំលងអាធ្រាតក្រុមការងារក៏បានជួបប្រទះនូវរថយន្តដឹកជញ្ជូនបទល្មើសព្រៃឈើដែលមានភិនភាគដូចប្រជាជនរាយការណ៍ពិតមែនក្រុមការងារយកព័ត៌មានយើងក៏បានផ្តិតយករូបភាពជាក់ស្ដែងដើម្បីផ្សព្វផ្សាយឲ្យជំនាញនិងសមត្ថកិច្ចនៅតាមដងផ្លូវមេត្តាជួយចាត់វិធានការ បើពុំដូច្នោះទេប្រជាពលរដ្ឋនិងធ្វើការចោទប្រកាន់ពីបទរួមគំនិតនិងឃុបឃិតទទួលនូវលាភសក្ការៈពីបទល្មើសនេះតែម្ដង។