គេហទំព័រ ខ្មែរថប់ញូស

Language

ចាប់បានទៀតហើយ!!! ជនដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាសបង្រ្កាបបានជាបន្តបន្ទាប់!

ថ្ងៃ 01/11/2020 | ម៉ោង 07:30:00

ខេត្តតាកែវ÷

                         នៅព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩ៈ៤៥នាទី ត្រង់ចំណុចផ្ទះឈ្មោះ ញ៉េម តឿ(ជាម្ចាស់ផ្ទះមិននៅ) ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិអំពិលកើត ឃុំចារ ស្រុកព្រៃកប្បាស មានករណីរក្សាទុក និងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ទោ ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសបានដឹកនាំកម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចារ ចុះដល់ចំណុចទីតាំងខាងលើធ្វើការបង្រ្កាបបានជនសង្ស័យចំនួន២នាក់ ១.ឈ្មោះ ភិន សុងលី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំដូង ស្រុកបាទី  ២.ឈ្មោះ គិន រដ្ឋា (ហៅតាក់) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំដូង ស្រុកបាទី  ៣.ឈ្មោះ ជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាល ឃុំត្នោត ស្រុកបាទី (គេចខ្លួនបាត់) រួមទាំងវត្ថុតាងមាន៖ -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០១ -ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ០៨កញ្ចប់តូច -ដបទឹកសុទ្ធមានចោះរន្ធគំរប០១ -កញ្ចប់ទុកច្រកថ្នាំញៀនមួយចំនួន -ទូរស័ព្ទ០៤គ្រឿង (អិុនចុចពិលពណ៌ខ្មៅ ០២ អាយហ្វូនពណ៌ស០១ ម៉ាក Realme ០១ ) -ដាវដែក០១ - ម៉ូតូ០១គ្រឿងម៉ាកហុងដា ២០១៤ ផ្លាកលេខភ្នំពេញ 1CO 2716 ។  ជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស និងកសាងសំណុំរឿងតាមនីតិវិធី ។