គេហទំព័រ ខ្មែរថប់ញូស

Language

រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលអោយលោកយាយម្នាក់រងរបួសធ្ងន់!

ថ្ងៃ 01/19/2020 | ម៉ោង 11:15:00

 

ឧត្តរមានជ័យ​៖​ រថយន្ត​Ford​ Ranger​  និង​រថយន្ត​SIAREX​ បានបុក​គ្នា​យ៉ាង​ពេញ​ ទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់រង​របួសធ្ងន់​ និង​ខូចខាត​រថយន្ត​ទាំង​២​គ្រឿង​។​ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​ លេខ​៦៧​ កាលពី​វេលា​ម៉ោង​១៥ ​និង​៥០​នាទី​ ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​ ២០២០​ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ ហា​យ​វ៉េ​ឡឥដ្ឋ​ ស្ថិត​នៅ​ភូមិ​ ស្លែង​ពណ៌​ ឃុំ​ត្រពាំង​តា​វ​ ស្រុក​អន្លង់​វែង​ ។​

មន្ត្រី​នគរបាល​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា ​អ្នក​បើករថយន្ត​Ford​ Ranger​ អ្នកបើកបរឈ្មោះ​ ស៊ឹ​ម​ សាទ​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​ពូ​ធឿ​ន​ ឃុំ​បិត​ត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ រថយន្ដមានពណ៌​ត្រេ​អ៊ី​ ស៊េរី​២០១៨​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​02​ 2.​ 6414​ មិន​មាន​រង​ របួស​ទេ​។​ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​ គី​ ហួយ​ ភេទ​ស្រី​ អាយុ​៧៩​ឆ្នាំ​ រស់នៅ​ជាមួយ​គ្នា​ត្រូវជា​ម្តាយក្មេក​រង​របួសធ្ងន់​។​

 

អ្នបើករថយន្តក​​មួយ​គ្រឿង​ទៀត​ឈ្មោះ​ ម៉ៅ​ ចេ​ង​ហេង​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​បេង​ ឃុំ​មេសរ​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ បើកបរ​រថយន្ត​ម៉ាក​SIAREX​ ពណ៌​ប្រផេះ​ ស៊េរី​១៩៩៨​ ពាក់​ស្លាក​ លេខ​កណ្តាល​2A-4801​ ពុំ​មាន​រង​របួស​ទេ​។​

​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្តាល​មក​ពី​រថយន្ត​ SIAREX​ មិន​គោរព​សិទ្ធិ​អាទិភាព​។​ ​ករណី​នេះ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​អធិការ​នគរបាល​ស្រុក​បាន​ ចាត់​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​រដ្ឋបាល​ ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាមៗ​ ធ្វើ​កំណត់ហេតុ​វាស់វែង​និង​ដកហូត​វត្ថុ​តាង​យក​មក​រក្សា​ទុក​ បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​ នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ