គេហទំព័រ ខ្មែរថប់ញូស

Language

កន្ទេលធំបន្លំដេកមែន សមត្ថកិច្ចបង្ក្រាបបានឡានក្រុងមួយគ្រឿងលួចដឹកឈើប្រណិតបម្រុងនាំចេញទៅប្រទេសវៀតណាម!

ថ្ងៃ 01/22/2020 | ម៉ោង 09:15:00

ខេត្តស្ទឹងត្រែង៖​ កម្លាំងនគរបាលខេត្ត បានបង្ក្រាបរថយន្តក្រុងវៀតណាមមួយគ្រឿង បង្កប់ឈើប្រណិត និងគ្រាប់ស្លែងមានចំនួន ៥០បេ សរុបមួយតោន ហើយក្នុងនោះដែរសមត្ថកិច្ចក៏បានឃាត់ក្រុម ជនជាតិវៀតណាម ចំនួន៧នាក់ផងដែរ។​ 


បើយន្តក្រុងមួយគ្រឿងនេះ បើកបរក្នុងទិថសដៅពីខេត្តស្ទឹងត្រែង ទៅខេតាមត្តរតនគិរី ហើយបំណងឆ្ពោះទៅប្រទេសវៀតណាមតែម្ដង។ 

ការបង្ក្រាបនោះ បានធ្វើឡើងនៅវេលាម៉ោង៨ .២០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៧៨ ត្រង់គោលដៅប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ជិតផ្លូវចូលទៅទំនប់វារី អគ្គិសនី សេសាន្តក្រោម២ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។


ឧនបង្ហើបឲ្យដឹងថា រថយន្តក្រុងនេះ បានផ្ទុឧកឈើប្រណិត ដោយដឹកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តរតនគិរី ក្នុងបំណងនាំឆ្លងដែនចូលទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ 

សមត្ថកិច្ចបន្តទៀតថា ដោយមានការសង្ស័យ ក៏បានឃាត់រថយន្តក្រុងនេះត្រួតពិនិត្យ ហើយបានរកឃើញមានផ្ទុកសុទ្ធតែឈើប្រណិត នៅក្នុងពេលនោះ ក៏បានឃាត់ជនជាតិវៀតណាម៧នាក់ផងដែរ។ ក្រោយបង្ក្រាបបានរថយន្តក្រុងដឹកឈើល្មើសច្បាប់ និងជនសង្ស័យ៧នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាត់ការជាបន្តតាមនិតិវិធីច្បាប់៕